ជនជាតិប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ នៅ West Bank ខណៈប្រតិបត្តិការយោធាអ៊ីស្រាអែលកាន់តែខ្លាំងក្លា

2025/01/07 07:43:59 pm        121


យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣នាក់ នៅក្នុងប្រតិបត្តិការដែលត្រូវបានបង្កើនយ៉ាងខ្លាំងក្លា នៅទូទាំងតំបន់កាន់កាប់ West Bank នាថ្ងៃអង្គារ (ទី៧ ខែមករា) នេះ បន្ទាប់ពីមានការសម្លាប់ជនជាតិអ៊ីស្រាអែល ៣នាក់ នៅជិតកន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានប្រាប់ថា ក្មេងអាយុ ១៨ឆ្នាំម្នាក់ ត្រូវបានសម្លាប់ នាពេលយប់ អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងតូចមួយ Tamun នៅភាគឦសាននៃទីក្រុង Nablus ខណៈដែលបុរសអាយុ ៤០ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងភូមិ Taluza ក្បែរនោះ។

យោធាអ៊ីស្រាអែល បានបន្តថា បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់នៃទីក្រុង Tamun យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារ និងសម្លាប់យុទ្ធជន ២នាក់។ ហើយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ក៏បានរាយការណ៍ផងដែរថា ជនជាតិប៉ាឡេស្ទីនទី២ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនៅទីក្រុង Tamun នោះ។

យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា ជនសកម្មប្រយុទ្ធទី៣ ត្រូវបានសម្លាប់ អំឡុងការប្រយុទ្ធគ្នា នៅទីក្រុង Taluza ហើយជាច្រើននាក់ត្រូវបានចាប់ខ្លួន នៅក្នុងការប៉ះទង្គិចផ្សេងៗទៀត។ កងពលតូចប្រដាប់អាវុធ al-Qassam របស់ក្រុមហាម៉ាស បានបញ្ជាក់ថា បុរសដែលត្រូវបានសម្លាប់ នៅទីក្រុង Taluza គឺជាអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមយុទ្ធជនរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am