ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចែកវិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានការចូលរួមពីមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច។
ឱកាសនោះ ឯកឧត្តម បញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ សរុបចំនួន ១,០៤៦ក្បាលដី លើផ្ទៃដី ទំហំជាង ២៥៧ហិកតា ស្មើនឹងប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច(តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅក្នុងបរិវេណសាលាក្រុងព្រះវិហារ។
ឯកឧត្តម បន្ថែមថា ប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារមានជម្លោះដីធ្លីរ៉ាំរ៉ៃប្រមាណ ២៦ឆ្នាំ និងមានអភិបាលខេត្ត ចំនួន ០៤ជំនាន់កន្លងមកហេីយ ទេីបត្រូវបានដោះស្រាយបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ និងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនក្នុងឆ្នាំ២០២៥នេះ៕









