លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន

2025/01/08 04:16:24 pm        440

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារ (០៧ មករា) ថា លោកយល់អំពីមូលហេតុដែលរុស្ស៊ី ប្រកាន់ជំហរថា អ៊ុយក្រែន មិនគួរជាផ្នែកនៃអង្គការណាតូ (NATO) ហើយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ មុនពេលចូលកាន់តំណែង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida លោក ត្រាំ ក៏បានស្តីបន្ទោសប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលកំពុងអស់អាណត្តិ គឺលោក ចូ បៃដិន ចំពោះការចោទប្រកាន់ថាបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក លើសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន។

លោក ត្រាំ និយាយថា "រុស្ស៊ី បាននិយាយយូរឆ្នាំមកហើយ មុនពេលការបញ្ជាក់របស់លោក ពូទីន ទៅទៀតថា មិនត្រូវឱ្យណាតូពាក់ព័ន្ធនឹងអ៊ុយក្រែនទេ ប៉ុន្តែក្រោយមក លោក បៃដិន ក៏ថាទីក្រុងគីវ គួរតែចូលរួមជាមួយណាតូ។ ពេលនេះមានអ្នកឈរនៅមាត់ទ្វារផ្ទះរុស្ស៊ីហើយ ដូច្នេះយើងអាចយល់បានថាហេតុអ្វីបានជាទីក្រុងមូស្គូ ប្រឆាំងដាច់ខាតចំពោះសមាជិកភាពណាតូ របស់អ៊ុយក្រែន"។

បណ្ដាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថា ណាតូ បានបង្ហាញការគាំទ្រជាផ្លូវការចំពោះការចូលជាសមាជិករបស់អ៊ុយក្រែន ចាប់តាំងពីកិច្ចប្រជុំកំពូល Bucharest ឆ្នាំ២០០៨ មក ហើយរដ្ឋបាលលោក បៃដិន ក៏បន្តគាំទ្រដល់ការចូលជាសមាជិកនោះ បើទោះបីជាអ៊ុយក្រែន មិនដែលត្រូវបានអញ្ជើញក៏ដោយ។

មន្រ្តីជំនិត និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ ជាទូទៅប្រឆាំងនឹងសមាជិកភាពណាតូ សម្រាប់អ៊ុយក្រែន ដោយមើលឃើញថានោះជាការបង្កហេតុដែលមិនចាំបាច់ចំពោះទីក្រុងមូស្គូ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអ៊ុយក្រែន បានជំរុញយ៉ាងខ្លាំងក្លាចំពោះការអញ្ជើញរបស់សម្ព័ន្ធយោធាណាតូ ដោយនិយាយថា វាជាគន្លឹះក្នុងការទប់ស្កាត់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm