យោធាអ៊ីរ៉ង់បានសម្ញែងអាវុធការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ៧ មករា ក្នុងសមយុទ្ធយោធារបស់ខ្លួន។
មីស៊ីល និងប្រព័ន្ធរ៉ាដាជាដើម ត្រូវបានបង្ហាញនៅឯសមយុទ្ធក្នុងខេត្ត Isfahan ភាគខាងត្បូង។

នៅក្នុងការបង្ហាញការត្រៀមខ្លួនខាងយោធា លោកឧត្តមសេនីយទោ ហ្កាដើ រ៉ាហ៊ីមហ្សាដេ (Ghadir Rahimzadeh) មេបញ្ជាការទីស្នាក់ការការពារដែនអាកាស ខាតាំ អាល់- អានប៊ីយ៉ា (Khatam al-Anbiya) បានប្រកាសពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសថ្មី និងមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលជាផ្នែកមួយនៃសមយុទ្ធយោធានាពេលខាងមុខ ដែលបង្ហាញពីសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។

មេបញ្ជាការរូបនេះបាននិយាយថា វាចាំបាច់ក្នុងការសាកល្បងប្រព័ន្ធសព្វាវុធនៅក្នុងបរិយាកាសជិ ទៅនឹងសេណារីយ៉ូក្នុងពិភពពិត។
គួររម្លឹកថា កាលពីខែតុលា ឆ្នាំ២០២៤ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារដោយជោគជ័យលើគោលដៅនានានៅខាងក្នុងទឹកដីអ៊ីរ៉ង់។
អ៊ីស្រាអែលបានអះអាងថា យន្តហោះជាច្រើនគ្រឿងរបស់ខ្លួន បានចូលក្នុងលំហអាកាសអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសនេះ ៕