ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិន លក់ និងពង្រីកទីផ្សារផលិតផល​ក្នុងនិងក្រៅស្រុក

2025/01/08 07:11:50 pm        177

ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់ នៃ​ការចូលរួម​លើក​កម្ពស់ដ​ល់​សហគមន៍​មូល​ដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។

លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់​ផលិត​ផល​ខ្មែរនេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយ​ការ​បង្កើត​ផ្សារ​នេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញ​ឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បី​ពង្រីក​ទីផ្សារ​ផលិត​ឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរ ការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។

លោកស្រី បន្តថា ទាក់ទិនការលក់ដូរវិញ នៅពេលបើកផ្សារសមាគមខ្មែរដំបូង គឺ​មាន​ជួប​បញ្ហា​លើ​ការ​លក់​ដូរ​ខ្លះៗ ដោយសារ ប្រជាពលរដ្ឋខ្មែរភាគច្រើនគាំទ្រផលិតផលក្រៅស្រុក តែមកដល់​បច្ចុប្បន្ន​ឃើញ​ថា​បងប្អូនប្រជាពលរដ្ឋ បានកំពុងងាកមកប្រើប្រាស់ ផលិតផលខ្មែរ ស្រប​ពេល​ដែល​ផ្សារ​សមាគមខ្មែរបានកំពុងហូរចូលនូវផលិតផលថ្មីៗជាច្រើន។ បញ្ហានេះ លោកស្រី​ក៏​បាន​អំពាវ​ដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុក, ក្នុង​ការការចូលរួម គាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គឺជាការ​ចូល​រួម​លើក​កម្ពស់​ខ្សែ​ច្រវាក់​ផលិត​កម្ម​ក្នុង​ស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់ សហគមន៍មូលដ្ឋាន ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។

ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លង​មក​បាន​ថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅ​តាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតរបស់សហគ្រិន ក្នុងស្រុក ការរកដៃ​គូ​ផ្គត់​ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាល ក្នុង​ការ​បន្ថយ​ការ​នាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគម​ក៏​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរដូចជា៖ ការបង្កើតសហគមន៍អ្នក ដាំដុះ, សហគមន៍អ្នកផលិត, និង​សហគមន៍​​​នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

 

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm