ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានសន្យាផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក» និងបានសន្យាជាថ្មីម្តងទៀតថានឹងដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា នៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida កាលពីថ្ងៃអង្គារ ទី៧ ខែ មករា។

លោក បាននិយាយអំពីឈូងសមុទ្រថា «វាគ្របដណ្ដប់លើទឹកដីភាគច្រើន។ «ឈូងសមុទ្រអាមេរិក» ជាឈ្មោះដ៏ល្អអស្ចារ្យ»។
ការសន្យារបស់លោកក្នុងការប្តូរឈ្មោះឈូងសមុទ្រ បានជួយគាំទ្រដល់ពាក្យសន្យាកាលពីពេលមុនរបស់លោកក្នុងការប្តូរឈ្មោះភ្នំ Denali ដែលជាកំពូលភ្នំខ្ពស់បំផុតនៅអាមេរិកខាងជើង ទៅជាភ្នំ Mount McKinley ។

សន្និសីទសារព័ត៌មាន ជាលើកទីពីររបស់ លោក Trump ចាប់តាំងពីលោកបានទទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភា បានបញ្ជាក់ពីជ័យជម្នះរបស់លោកជាផ្លូវការ។