ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសគុយបា បាននិយាយកាលពីយប់ថ្ងៃអង្គារ ទី៧ ខែមករា ថា ទាហានគុយបា ១៣ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីការបំផ្ទុះគ្រាប់ នៅឃ្លាំងអាវុធនិងគ្រាប់រំសេវ នៅក្នុងខេត្ត Holguin ភាគខាងកើតប្រទេសគុយបា។

ការផ្ទុះ បានធ្វើឲ្យរង្គើរសហគមន៍ជនបទ Melones តូចមួយ មានចម្ងាយ៧២៤ គីឡូម៉ែត្រ នៅភាគខាងត្បូង និងភាគខាងកើតទីក្រុងឡាហាវ៉ាន់ កាលពីថ្ងៃអង្គារ។

មន្ត្រី បាននិយាយថា ការផ្ទុះនេះ ត្រូវបានឆាបឆេះដោយអគ្គិភ័យ នៅឯការដ្ឋានសំណង់មួយកន្លែង។
វីដេអូនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីពពកផ្សែងខ្មៅ និងអណ្តាតភ្លើង នៅខាងលើព្រៃឈើ។
យោធារបស់ប្រទេសគុយបា បានរាយការណ៍ថា មន្ត្រី៤នាក់ និងទាហាន៩នាក់ ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។ អាជ្ញាធរ និយាយថា ឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។