ស៊ីហ្គេម៖ ប្រទេសម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ២០២១ ថ្ងៃទី០៤ ខែវិច្ឆិកាបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ហើយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាមដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។
ដោយសារកូវីដ-១៩ នៅតែបន្តកើតមាន ប្រទេសវៀតណាមបានសម្រេចលើកការប្រកួតស៊ីហ្គេម ២០២១ ដែលគ្រោងទុកត្រូវធ្វើនៅកំឡុងខែវិច្ឆិកានេះទៅខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីការយល់ព្រមពីប្រទេសសមាជិក។ កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នេះនឹងមាន ៤០ប្រភេទកីឡាដែលភាគច្រើនជាកីឡាអូឡាំពិក នឹងត្រូវដាក់ឱ្យអត្តពលិកប្រកួតប្រជែងដណ្ដើមមេដាយ។ ចំនែកការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅវៀតណាមត្រូវលប់ការប្រកួត។ សូមរំលឹកថា កន្លងទៅកម្ពុជាបានត្រៀមកីឡាយ៉ាងហោច ៤០ប្រភេទកីឡាដើម្បីទៅចូលរួមការប្រកួត ហើយយកការប្រកួតលើកនេះជាហ្គេមយុទ្ធសាស្ត្រសម្រាប់ឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ គង់ ហួន