បាល់ទាត់៖ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីបេសកកម្ម របស់ក្រុមជម្រើសជាតិកម្ពុជាថាធ្វើបានល្អ ទោះបីជាចាញ់ជប៉ុនយ៉ាងណាក៏ដោយ។ លោកក៏បានបញ្ជាក់ដែរថា វាជារឿងល្អដែលកីឡាករយុវជនពីររូបត្រូវបានជ្រើសរើស។

ពីរប្រកួតលីគកំពូលកម្ពុជា ថ្ងៃទី១៣ ខែវិច្ឆិកា ព្រះខ័នរាជស្វាយរៀងទទួលគីរីវង់សុខសែនជ័យ មុនធ្វើដំណើរទៅសៀមរាបជួបអង្គរថាយហ្គឺរថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ចំនែកការប្រកួត ហ៊ុន សែន ខាប់ ព្រះខ័នរាជស្វាយរៀងទទួលជើងឯកថ្នាក់ជាតិកោះកុងថ្ងៃទី០៩ ខែវិច្ឆិកា៕
អត្ថបទ៖ គង់ ហួន