ស្នងការនគរបាលរាជធានីភ្នំពេញ ចែករំលែកបទពិសោធន៍ ការបង្រ្កាបបទល្មើស ដល់សិក្ខាកាម​នគរបាល ចំនួន១៥១នាក់

2025/01/08 10:14:34 pm        291

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និង​ជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍ នៃ​ការ​បង្ការ​បង្ក្រាប​បទ​ល្មើស​ជាក់​ស្ដែង​ជូ​នដល់សិក្ខាកាមនគរបាលចំនួន១៥១ នាក់នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជាណីភ្នំពេញ បាន​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី៨​ខែ​មករា ឆ្នាំ២០២៥ថា តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយ​មាន​ការ​អនុញ្ញាត​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញ​ធ្វើ​បាឋក​ថា​ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូន​ដល់​សិក្ខា​កាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៧ សរុប១៥១នាក់ ដើម្បីចែករំលែក បទ​ពិសោធន៍​ជាក់ស្តែង នៃ​ការ​ដឹកនាំ​កង​កម្លាំង​អនុវត្ត​វិធាន​ការ​បង្រ្កាប​បទ​ល្មើស​ជាក់​ស្តែង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បទល្មើស​ជាក់​ស្តែង​គឺ​ជាប​ទ​ល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្តនិងទើបតែប្រព្រឹត្តភ្លាមៗ រួមមាន​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា សម្រាប់​ការអ​នុវត្ត​វិធាន​ការ​បង្រ្កាប​បទ​ល្មើស​ជាក់​ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំង​អន្តរាគមន៍​ដើម្បី​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយនិងសម្ភារៈ ការរៀបរយកម្លាំង បែក​ចែង​កម្លាំង​តូច​ៗ​ចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ បន្ថែមទៀត​នោះ​កម្លាំង​ប​ង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់​ដោយ​មធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។

ជាងចុងក្រោយ ឯកឧត្តមស្នងការ ក៏បានសង្កយ់ធ្ងន់ថា រាល់ការដឹកនាំកម្លាំង​ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ ១.ត្រូវចេះរៀបចំផែនការសកម្មភាព ការងារ ២.ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ២. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ ៤. ត្រូវមានឆន្ទៈធ្វើការងារ និង៥. ត្រូវ​ស្មោះ​ត្រ​ង់វិជ្ជាជីវៈ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm