រដ្ឋមន្ត្រី​ទេសចរណ៍ ​ជំរុញ​ការ​ជួស​ជុល​ផ្លូវ​ដែល​រង​ការខូចខាត​ ដោយ​ជំនន់​ទឹកភ្លៀង

2021/04/27 09:59:58 am        28

កំពង់ធំ ​៖ នៅ​ថ្ងៃទី​៣១ ខែតុលា​​ម្សិលមិញ​នេះ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ធំ ​បាន​បើក​ការដ្ឋាន​ជួសជុល​ជាបន្ទាន់​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ ​នៅក្នុង​ឃុំ​ចំនួន​បួន​ក្នុងស្រុក​តាំងគោក​។


នៅក្នុង​ពិធីបើកការដ្ឋាន​នេះដែរ ឯកឧត្តម ថោង ខុន បាន​ជំរុញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ត្រូវ​ពិនិត្យ​ស្ថានភាព ​និង​ជួល ជុល​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍ ​និង​មូលដ្ឋាន​នានា ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​។


ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ចំនួន​៤ រួមមាន​ ក្រសួង​អភិវឌ្ឍ​ន៍​​ជនបទ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ឲ្យ​ចុះ​មូលដ្ឋាន​ជាបន្ទាន់​ក្រោយ​ជំនន់​ទឹកភ្លៀង ​ដើម្បី​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការស្តារ និង​ជួសជុល​ទ្បើង​វិញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ រួមទាំង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ​សំដៅ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។


សម្រាប់​បញ្ហា​នេះ ​ឯកឧត្តម ថោង ខុន បាន​ជំរុញ​អោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​គិត​ចាប់ពី​រដ្ឋបាល​ថ្នាក់​ខេត្ត​រាជធានី ខណ្ឌ​ក្រុង​ស្រុក ឃុំ​សង្កាត់​នានា ​ត្រូវ​បានធ្វើ​តាមដាន​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ត្រូវ​រៀបចំ​ផែនការ​អោយ​បាន​ច្បាស់លាស់ ដាក់​រដ្ឋបាល​ថ្នាក់ជាតិ​ ដើម្បី​ទទួល​បាន​ស្ថាបនា​ និង​ជួសជុល​ផ្លូវ​ដែល​រង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​អោយ​បាន​ទាន់​ពេលនេះ​វេលា ជាពិសេស​គឺ​ជួយ​សម្រាល​ការ​លំបាក​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។


ឯកឧត្តម បាន​ថ្លែងថា សំរាប់​ការបើក​ការដ្ឋាន​ស្តារ​និង​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ទាំង​បួន​ឃុំ​មាន​ប្រវែង​ផ្លូវ​សរុប​ប្រមាណ​១២៤៥០​ម៉ែត្រ​ នៅក្នុង​ស្រុក​តាំងគោគ​នេះ ​គឺ​យើង​បាន​ប្រើប្រាស់​គ្រឿងចក្រ​របស់​សម្តេច​តេ​ជោ​ ដែល​ប្រចាំការ​នៅ​ស្រុក​បារាយណ៍ ​និង​ស្រុក​តាំង​គោក ហើយ​ចំពោះ​ប្រេងឥន្ធនៈ ​និង​ដីក្រហម​គឺ​បាន​មកពី​ការ​ជួយ​ចូល​រួមចំណែក​របស់​ក្រុមការងារ​ចុះជួយ​ឃុំ​៕


​​​អត្ថបទ ៖ ស៊ុម សុខ​ជា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm