អ៊ីរ៉ង់ប្រាប់បារាំងឲ្យពិនិត្យមើលឡើងវិញនូវវិធីសាស្ត្រ «មិនស្ថាបនា« នៅមុនកិច្ចប្រជុំ ស្ដីពីនុយក្លេអ៊ែរ

2025/01/08 10:41:04 pm        49


ក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យទីក្រុងប៉ារីសពិនិត្យមើលឡើងវិញនូវវិធីសាស្រ្ត «មិនស្ថាបនា» របស់ខ្លួន ដោយការលើកឡើងនេះកើតមានប៉ុន្មានថ្ងៃមុនពេលទីក្រុងតេអេរ៉ង់ គ្រោងនឹងរៀបចំកិច្ចពិភាក្សាជុំថ្មី អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយបណ្តាប្រទេសអឺរ៉ុបសំខាន់ៗ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Emmanuel Macron បាននិយាយថា កិច្ចប្រឹងប្រែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ ជិតដល់ចំណុចមិនអាចបកក្រោយវិញបាន ហើយបានព្រមានថា បណ្ដាប្រទេសដៃគូអឺរ៉ុប នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលលែងមានប្រសិទ្ធភាពជាមួយអ៊ីរ៉ង់ គួរតែពិចារណាដល់ការដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើគ្មានវឌ្ឍនភាពអ្វីជាវិជ្ជមានទេនោះ។

នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានសរសេរនៅលើបណ្ដញសង្គម X ថា៖ «ការអះអាងមិនពិតដោយរដ្ឋាភិបាល ដែលខ្លួនឯងផ្ទាល់បានបដិសេធមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញអាវុធនុយក្លេអ៊ែរ (របស់អ៊ីស្រាអែល) គឺជាការបោកបញ្ឆោត និងជាការប៉ាន់ស្មាន»។

គួររំលឹកថា បារាំង អាល្លឺម៉ង់ និងអង់គ្លេស គឺជាប្រទេសហត្ថលេខីរួមនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលអ៊ីរ៉ង់ បានយល់ព្រមទប់ស្កាត់ការចម្រាញ់របស់ខ្លួន ពោលគឺជាអ្វីដែលលោកខាងលិចមើលឃើញថា ជាកិច្ចប្រឹងប្រែងក្លែងបន្លំ ដើម្បីអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។

អ្នកការទូតបារាំង អាល្លឺម៉ង់ និងអង់គ្លេស គ្រោងនឹងបើកកិច្ចប្រជុំបន្ត ជាមួយសមភាគីអ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមករា បន្ទាប់ពីមានជំនួបមួយ ក្នុងខែវិច្ឆិកា ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សា អំពីលទ្ធភាពនៃការចរចាប្រាកដប្រាជា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយទីក្រុងតេអេរ៉ង់ ខណៈដែលលោក Donald Trump ដែលដកសហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀង ឆ្នាំ២០១៥ អំឡុងអាណត្តិដំបូងរបស់លោក គ្រោងវិលទៅកាន់សេតវិមានវិញ នៅថ្ងៃទី២០ ខែមករា។

លោក Baghaei មិនបានលើកឡើងនោះឡើយពីការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ទាក់ទងនឹងពលរដ្ឋបារាំង ៣នាក់ដែលជាប់ឃុំខ្លួន នៅអ៊ីរ៉ង់។ លោក Barrot បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងនាពេលអនាគត និងការដកទណ្ឌកម្មណាមួយលើអ៊ីរ៉ង់ នឹងអាស្រ័យលើការដោះលែងអ្នកទាំងនោះ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm