EU ព្រមានពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដោយសារលោក Trump

2025/01/08 10:49:24 pm        137


ប្រមុខគោលនយោបាយបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) បានព្រមានថា កិច្ចប្រឹងប្រែងជាសកល ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នឹងត្រូវប្រឈមជាមួយបញ្ហាធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ដកប្រទេសចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសម្តងទៀត។

បើយោងតាមប្រភពពីក្នុងក្រុម បានឲ្យដឹងថា ក្រុមអន្តរកាលរបស់លោក Trump បានរៀបចំក្រឹត្យច្បាប់ ដើម្បីដកសហរដ្ឋអាមេរិកដែលបច្ចុប្បន្នជាប្រទេសបំពុលធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន ចេញពីសន្ធិសញ្ញាពិភពលោកដ៏សំខាន់ ស្តីពីការប្រែប្រួលអាកាសធាតុ។

នៅក្នុងបទសម្ភាសន៍មួយ ស្នងការអាកាសធាតុរបស់ EU លោក Wopke Hoekstra បានប្រាប់សារព័ត៌មាន Reuters ថា៖ «ប្រសិនបើរឿងនោះកើតឡើង នោះនឹងក្លាយជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយ សម្រាប់ផ្នែកការទូតអាកាសធាតុអន្តរជាតិ។

លោកបានបន្ថែមថា ការចាកចេញរបស់សហរដ្ឋអាមេរិកមួយផ្សេងទៀត ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងតម្រូវឲ្យប្រទេសផ្សេងទៀត «បង្កើនកិច្ចប្រឹងប្រែងទ្វេដងលើកិច្ចការការទូតអាកាសធាតុ» ជាការឆ្លើយតប។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាចំណុចស្នូលនៃការចរចាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលប្រទេសជិត ២០០ ពិភាក្សាគ្នា អំពីវិធានការនានា ដើម្បីទប់ស្កាត់ការបំភាយឧស្ម័ន និងការផ្តល់មូលនិធិ ដើម្បីចំណាយ សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។

ការផ្លាស់ប្តូរមួយត្រូវបានរំពឹងទុក នៅក្រោមការគ្រប់គ្រងរបស់លោក Trump ដែលត្រូវវិលទៅសេតវិមានវិញ នៅថ្ងៃទី២០ ខែមករា។ លោកបានហៅបម្រែបម្រួលអាកាសធាតុថា ជាការបោកបញ្ឆោត ហើយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm