ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនពីររួមមាន៖
ទី១ -ពិនិត្យពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម។
និងទី២- បញ្ហាផ្សេងៗ ។




