ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់មេដឹកនាំកាន់អំណាចរបស់ប្រទេសនេះ លោក ចូ បៃដិន (Joe Biden) ពីបទបង្ហាញពីភាពអសមត្ថភាព ដែលបានជួយជំរុញដល់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅឯវិមាន Mar-a-Lago របស់ខ្លួន ស្ថិតក្នុងរដ្ឋហ្វ្លរីដាថា៖«រុស្ស៊ីបានទៅវាយប្រហារអ៊ុយក្រែន <...> ពួកគេបាននិយាយថា មនុស្សទាំងអស់នេះ គឺ[រដ្ឋបាលរបស់លោក បៃ ដិន] គ្មានសមត្ថភាព ពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីនោះទេ» ។ «ប៉ុន្តែយើងដឹងថា យើងកំពុងធ្វើអ្វីឥឡូវនេះ ហើយជម្លោះនេះ នឹងត្រូវបញ្ចប់។ យើងមានយោធាដ៏អស្ចារ្យ»។
លោក ត្រាំ ក៏បាននិយាយផងដែរថា អាណត្តិរបស់ខ្លួន នឹងចាប់ផ្តើម នៅក្នុងពិភពលោកមួយ ដែលហ៊ុមព័ទ្ធដោយជម្លោះ។
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសមួយ នៅអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយពីមេដឹកនាំនៃសាធារណរដ្ឋ Donbass ។ លោកបាននិយាយថា គោលបំណងនៃប្រតិបត្តិការនេះ គឺដើម្បីការពារប្រជាជនដែលត្រូវបានទទួលរងនូវអំពើប្រល័យពូជសាសន៍ដោយរបបទីក្រុង អស់រយៈពេល ៨ឆ្នាំ។ យោងតាមលោក លោក ពូ ទីនបានឲ្យដឹងថា គោលដៅចម្បង គឺការគ្មានយោធា និងលុបបំបាត់របបណាហ្ស៊ីនិយម នៅអ៊ុយក្រែន។