ក្រុមអង្គការមនុស្សធម៌អង្គការសហប្រជាជាតិ បន្តចែកចាយជំនួយស្បៀងអាហារ នៅក្នុងប្រទេសស៊ីរី

2025/01/08 10:58:46 pm        95



ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន បានចែកចាយជំនួយស្បៀងអាហារដល់ប្រជាជនជិត៣លាននាក់ នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីចុងខែវិច្ឆិកាមក។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា «ប្រជាជនជាង២,៥លាននាក់នៅទូទាំងប្រទេស រួមមានប្រជាជននៅក្នុងជំរំ មជ្ឈមណ្ឌលរួម និងសហគមន៍ទទួលជនភៀសខ្លួន បានទទួលនំប៉័ងនៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែមករា» ។

ប្រជាជនជាង ៣០០.០០០នាក់ បានទទួលជំនួយស្បៀងអាហារផ្សេងៗ រួមមានរបបអាហារបម្រុង អាហារក្តៅ និងកញ្ចប់ស្បៀអាហារ។ ទោះជាយ៉ាងណា អង្គការ OCHA បាននិយាយថា ពួកគេបន្តការដឹកជញ្ជូន ក្នុងលក្ខខណ្ឌសុវត្ថិភាព និងការអនុញ្ញាតដឹកជញ្ជូន។

ការិយាល័យនេះ បាននិយាយថា នៅភាគពាយព្យប្រទេសស៊ីរី ដៃគូនានាបានគាំទ្រដល់កសិករ និងអ្នកបង្កាត់ពូជសត្វ ដោយការនាំចូលផ្នែកកសិកម្ម ដូចជាជី និងជំនួយជាប្រាក់ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម។ អង្គការ OCHA បាននិយាយថា «អសន្តិសុខ និងការភៀសខ្លួន នៅក្នុងខែវិច្ឆិកា និងខែធ្នូ ស្របពេលនឹងរដូវដាំដុះកសិកម្ម»។

គ្រួសារកសិករជាច្រើន កំពុងត្រូវការ ការនាំចូលកសិកម្មយ៉ាងខ្លាំង រួមមានគ្រាប់ពូជ ជី និងចំណីសត្វ។ ទន្ទឹមនឹងនេះ ទឹកភ្លៀង មានកម្រិតកាន់តែទាបជាងកម្រិតមធ្យម និងខុសប្រក្រតី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

ដៃគូមនុស្សធម៌ បានព្រមានថា បើគ្មានការជួយឧបត្ថម្ភបន្ថែមនោះទេ ការផលិតស្រូវសាលី នៅឆ្នាំ ២០២៥នេះ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងប្រទេសដែលប្រជាជន១៥លាននាក់ ជួបអសន្តិសុខស្បៀងរួចហើយ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm