បេសកជនអាមេរិកលោក Amos Hochstein បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ ដើម្បីធានាឲ្យមានបទឈប់បាញ់បញ្ចប់សង្គ្រាមជាមួយក្រុមហេសបូឡា ( Hezbollah) នៅប្រទេសលីបង់ បន្ទាប់ពីបានប្រកាសពីវឌ្ឍនភាពបន្ថែម នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងបេរូត។

លោក Hochstein ដែលបានមកដល់មួយថ្ងៃមុន នៅទីក្រុងបេរូត បានថ្លែងថា លោកបានឃើញ «ឱកាសពិតប្រាកដ» ដើម្បីបញ្ចប់ជម្លោះ បន្ទាប់ពីរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡា បានយល់ព្រមលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក ទោះបីជាមានអត្ថាធិប្បាយមួយចំនួនក៏ដោយ។
លោក Hochstein បាននិយាយបន្ទាប់ពីកិច្ចប្រជុំលើកទី២របស់លោក ជាមួយប្រធានសភា លោក Nabih Berri គាំទ្រដោយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ថា៖«កិច្ចប្រជុំថ្ងៃនេះ បានធ្វើឡើងផ្អែកលើកិច្ចប្រជុំកាលពីម្សិលមិញ ហើយបានធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀត»។
លោក Hochstein បានបញ្ជាក់ថា៖«ដូច្នេះខ្ញុំនឹងធ្វើដំណើរពីទីនេះក្នុងរយៈពេលពីរបីម៉ោងទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើឲ្យជម្លោះនេះចប់ ប្រសិនបើយើងអាចធ្វើបាន»។
