ក្រុមប្រយុទ្ធជននៅភាគខាងត្បូងប្រទេសស៊ីរី ដែលបានជួយផ្តួលរំលំលោកប្រធានាធិបតី បាសា អាល់
ល់អាសាដ (Bashar al-Assad) មានការស្ទាក់ស្ទើរ ក្នុងការទម្លាក់អាវុធ និងរំសាយក្រុមចោល តាមការបញ្ជាដោយអ្នកគ្រប់គ្រងថ្មីរបស់ប្រទេសនេះ។
ការវាយលុកដឹកនាំដោយរដ្ឋឥស្លាម បានឆ្លងកាត់ប្រទេសស៊ីរីពីភាគខាងជើង និងចូលទៅក្នុងទីក្រុងដាម៉ាស( Damascus) កាលពីថ្ងៃទី ០៨ ខែធ្នូ ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងរយៈពេល ៥ទសវត្សរ៍របស់ក្រុមគ្រួសារលោក អាសាដ។
កាលពីថ្ងៃទី ២៥ ខែធ្នូ មេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសនេះ បាននិយាយថា ពួកគេ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមលើការរំលាយក្រុម និងការធ្វើសមាហរណកម្មរបស់ពួកគេ នៅក្រោមក្រសួងការពារជាតិ។
មេដឹកនាំថ្មី Ahmed Al-Sharaa បានអះអាងថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានអាវុធ នៅក្នុងប្រទេសក្រៅការគ្រប់គ្រងរបស់រដ្ឋនោះទេ។
ប៉ុន្តែអ្នកនាំពាក្យនៃបន្ទប់ប្រតិបត្តិការភាគខាងត្បូង ដែលជាក្រុមចម្រុះនៃក្រុមប្រដាប់អាវុធមកពីខេត្ត Daraa ភាគខាងត្បូង បានបង្កើតឡើងកាលពីថ្ងៃទី ០៦ ខែធ្នូ ដើម្បីជួយផ្តួលរំលំលោក អាសាដ បាននិយាយថា សម្ព័ន្ធភាពនេះ មិនយល់ព្រមទេ។
អ្នកនាំពាក្យលោក Naseem Abu Orra បាននិយាយថា៖យើងមិនជឿជាក់ចំពោះគំនិតនៃការរំលាយក្រុមប្រដាប់អាវុធទេ»។

