ក្រុមបាតុករអ៊ីស្រាអែល នៅទីក្រុងតែល អាវីវ បានបិទផ្លូវនៅព្រឹកថ្ងៃពុធនេះ អំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរជាបន្ទាន់ ស្របពេលកិច្ចចរចាកិច្ចព្រមព្រៀងតំបន់ហ្កាហ្សា ហាក់មានការវិវត្តទៅមុខតិចតួចប៉ុណ្ណោះ ។
គ្រួសារចំណាប់ថ្នូរដែលចាប់យកទៅដោយក្រុមហាម៉ាស់អស់រយៈពេល ១៥ខែមកហើយ បាននាំគ្នាដង្ហែរក្បួនតាមដងផ្លូវ កាន់រូបថតសន្លឹកមនុស្សជាទីស្រលាញ់របស់ពួកគេ និងស្រែកពាក្យស្លោក ។
ពួកគេបានទាមទារឲ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងដែលនឹងដោះលែងចំណាប់ថ្នូរទាំងអស់ ហើយនិងបញ្ឈប់សង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ។

កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហាម៉ាស់ប្រកាន់យកគោលជំហរទាមទាររបស់ពួកគេឲ្យអ៊ីស្រាអែលបញ្ចប់យុទ្ធនាការយោធាទាំងស្រុងលើតំបន់ហ្កាហ្សា ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងណាមួយក្នុងការដោះលែងចំណាប់ថ្នូរ ហើយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថា នឹងមានបញ្ហាធ្ងន់ធ្ងរបំផុត លុះត្រាតែពួកគេមានសេរីភាព នៅមុនថ្ងៃឡើងកាន់អំណាចរបស់លោកនៅថ្ងៃទី ២០ ខែមករា ។
ក្រុមមន្រ្តីមកពីក្រុមអ៊ិស្លាម និងអ៊ីស្រាអែល មាននូវជំនួបចរចានៅក្នុងប្រទេសកាតា ហើយក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប បានខិតខំអស់ពីសមត្ថភាពអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប ៕

