ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១ពាន់លានសេកែល (២៧៦លានដុល្លារអាមេរិក) ជាមួយអ្នកម៉ៅការការពារជាតិ Elbit Systems ដើម្បីបង្កើនការផលិតអាវុធក្នុងស្រុក ស្របពេលមានជម្លោះដែលកំពុងបន្ត នៅក្នុងតំបន់ហ្កាហ្សា។
កិច្ចព្រមព្រៀងរួមមានការផ្គត់ផ្គង់គ្រាប់ផ្លោងធុនធ្ងន់រាប់ពាន់គ្រាប់ និងការបង្កើតរោងចក្រជាតិ ដើម្បីផលិតវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មការពារជាតិ ដែលពីមុនមានប្រភពមកពីបរទេស។
ការសេម្រេចនេះ កើតឡើង នៅពេលដែលអ៊ីស្រាអែលព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើការផ្គត់ផ្គង់យោធាពីបរទេស ជាពិសេសពីសហរដ្ឋអាមេរិក ដែលបានពន្យារពេលការដឹកជញ្ជូនគ្រាប់បែកមួយចំនួន កាលពីឆ្នាំមុន ដោយសារការព្រួយបារម្ភអំពីការប្រើប្រាស់របស់ពួកគេ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។
យោងតាមតួលេខយោធាបានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល បានប្រើប្រាស់គ្រាប់ផ្លោងជាង ៨៣.000គ្រាប់ នៅក្នុងការវាយប្រហារតាមអាកាស ចាប់តាំងពីការផ្ទុះឡើងនៃអរិភាពនេះ។

