ចិន​ព្រមាន​សហភាព​អឺរ៉ុប​កុំ​បង្កើត​កំហុស ខណៈ​គណៈប្រតិភូ​ផ្លូវការ​ដំបូង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់

2021/11/05 05:53:11 pm        215

​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ការ​បញ្ជូន "​សញ្ញា​ខុស​" ទៅកាន់​ពិភពលោក​អំពី​ជំហរ​របស់​ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់ ខណៈ​ដែល​គណៈប្រតិភូ​ផ្លូវការ​លើកដំបូង​បាន​មក​ដល់​ទីក្រុង​តៃប៉ិ​។​ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អឺរ៉ុប​គួរតែ "​កែ​កំហុស​របស់​ខ្លួន​" បន្ទាប់ពី​តំណាង​សភា​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-Wen។​

​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​ប្រថុយ​ទៅ​នឹង​ការខូចខាត​ទំនាក់ទំនង​រវាង​ចិន ​និង​សហភាព​អឺរ៉ុប​។ ​ចិន​បាន​ជំរុញ "​ភាគី​អឺរ៉ុប​ឱ្យ​កែ​កំហុស​របស់​ខ្លួន និង​មិន​ត្រូវ​បញ្ជូន​សញ្ញា​ខុស​ណាមួយ​ ទៅ​កងកម្លាំង​ផ្តាច់​ខ្លួន​នៃ​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​ជាដាច់ខាត ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន ​និង​សហភាព​អឺរ៉ុប​។​ លោក Raphael Glucksmann ជនជាតិ​បារាំង​ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​អឺរ៉ុប​ស្តីពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​បាន​ប្រាប់​មេដឹកនាំ​កោះ​តៃវ៉ាន់​ថា ពួក​យើង​មក​ទីនេះ​ជាមួយ​នឹង​សារ​ដ៏​សាមញ្ញ និង​ច្បាស់លាស់​បំផុត​។ អ្នក​មិន​ឯកា​ទេ​។ អឺរ៉ុប​ឈរ​នៅ​ជាមួយ​អ្នក នៅ​ក្បែរ​អ្នក​ក្នុង​ការ​ការពារ​សេរីភាព និង​ការពារ​នីតិរដ្ឋ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​។​ លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការពិត​ដែល​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​គឺ​មិន​អាច​កែប្រែ​បាន​ឡើយ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm