បារាំង៖ សហភាពអឺរ៉ុប អាចដកទណ្ឌកម្មពីស៊ីរីយ៉ាងឆាប់រហ័ស

2025/01/09 01:44:23 am        37

រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) លើប្រទេសស៊ីរី ដែលជាឧបសគ្គដល់ការផ្តល់ជំនួយមនុស្សធម៌ និងរារាំងដល់ការស្តារឡើងវិញរបស់ប្រទេសនេះ អាចត្រូវបានដកចេញយ៉ាងឆាប់រហ័ស។

គួរដឹងថា បន្ទាប់ពីរបបគ្រប់គ្រងរបស់លោក Bashar al-Assad ត្រូវបានបបញ្ចប់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញការលើកលែងទណ្ឌកម្ម សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នសំខាន់ៗ នៅក្នុងប្រទេសស៊ីរី រយៈពេល ៦ខែ ដើម្បីព្យាយាមសម្រាលដល់លំហូរនៃជំនួយមនុស្សធម៌។

ដោយថ្លែងទៅកាន់វិទ្យុ France Inter រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បានប្រាប់ថា EU អាចធ្វើការសម្រេចស្រដៀងគ្នានេះ ក្នុងពេលឆាប់ៗនេះ ដោយមិនបានផ្តល់ពេលវេលាច្បាស់លាស់ជាក់លាក់ ខណៈដែលលោកបានបន្ថែមថា ការដកទណ្ឌកម្មផ្នែកនយោបាយបន្ថែមទៀត នឹងអាស្រ័យលើរបៀបដែលមេដឹកនាំថ្មីរបស់ស៊ីរី បានដោះស្រាយចំពោះដំណើរការផ្ទេរអំណាច និងធានាបាននូវបរិយាបន្នកម្ម។

លោក Barrot ដែលបានជួបមេដឹកនាំជាក់ស្ដែងស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃទី៣ ខែមករា ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា៖ «មានផ្សេងទៀត (ទណ្ឌកម្ម) ដែលបច្ចុប្បន្នជាឧបសគ្គដល់ការទទួលបានជំនួយមនុស្សធម៌ ដែលរារាំងដល់ការងើបឡើងវិញរបស់ប្រទេសនេះ។ ទាំងនេះ (ទណ្ឌកម្ម) អាចនឹងត្រូវបានដកចេញយ៉ាងឆាប់រហ័ស»។

លោកបានបន្ថែមថា៖ «ចុងក្រោយ មានទណ្ឌកម្មផ្សេងទៀតដែលយើងកំពុងពិភាក្សាជាមួយដៃគូអឺរ៉ុបរបស់យើង ដែលអាចត្រូវបានដកចេញ ប៉ុន្តែជាក់ស្តែងអាស្រ័យលើល្បឿនដែលការរំពឹងទុករបស់យើង ចំពោះស៊ីរី ពាក់ព័ន្ធនឹងស្ត្រី និងសន្តិសុខ ត្រូវបានយកមកពិចារណា»។

អ្នកការទូតអ៊ឺរ៉ុប ៣នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា EU នឹងស្វែងរកការ ព្រមព្រៀងគ្នា ដើម្បីលុចចោលទណ្ឌកម្មមួយចំនួន នៅពេលរដ្ឋមន្ត្រីការបរទេសនៃសមាជិកទាំង ២៧ប្រទេសរបស់ប្លុក ជួបប្រជុំគ្នានៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២៧ ខែមករាខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm