បេក្ខជននាំមុខគេរបស់អាល្លឺម៉ង់ សម្រាប់តំណែងអធិការបតី នឹងមិនប្តេជ្ញាធ្វើតាមគោលដៅចំណាយថ្មីរបស់អង្គការណាតូឡើយ

2025/01/09 02:02:50 am        74

មេដឹកនាំគណបក្សប្រឆាំងរបស់អាល្លឺម៉ង់ លោក Friedrich Merz ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាអធិការបតី នៅក្នុងការបោះឆ្នោតខែកុម្ភៈនោះ បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ប៉ុន្តែនឹងមិនប្តេជ្ញាធ្វើតាមគោលដៅការចំណាយផ្នែកការពារជាតិរបស់អង្គការណាតូ (NATO) ដូចដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានអំពាវនាវនោះឡើយ។

នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក Trump ដែលចង់ឲ្យសមាជិកអង្គការណាតូចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ លោក Merz បានប្រាប់ទូរទស្សន៍ Bayerischer Rundfunk ថា៖ «ដំបូងយើងពិតជាត្រូវឈានឲ្យដល់កម្រិតទាបជាង ២ភាគរយ ក្នុងប្រទេសអាល្លឺម៉ង់។ យើងមិនទាន់ឈានដល់កម្រិតនោះទេ»។

មេដឹកនាំគណបក្សប្រឆាំង Christian Democrats (KD) លោក Merz ដែលត្រូវបានចាត់ទុកថា មានសិទ្ធខ្ពស់ក្នុងការបន្តតំណែងរបស់លោក Olaf Scholz បានបន្ថែមថា៖ «(គោលដៅ) ២ ៣ ឬ ៥ភាគរយ មិនមានពាក់ព័ន្ធគ្នាជាអ្វីសំខាន់នោះឡើយ។ កត្តាដ៏សំខាន់បំផុត គឺថា យើងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារខ្លួន»។

លោក Trump បានរអ៊ូរទាំជាញឹកញាប់ថា សមាជិកអង្គការណាតូភាគច្រើន មិនបានបង់ចំណែករបស់ខ្លួនដោយយុត្តិធម៌នោះឡើយ ហើយលោកបានលើកឡើងពីការទាមទារឲ្យបង្កើនការរួមចំណែកការពារជាតិរបស់អង្គការណាតូ ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។

អង្គការណាតូ បានប៉ាន់ប្រមាណថា ២៣ប្រទេស ក្នុងចំណោមសមាជិកទាំង ៣២ របស់ខ្លួន នឹងបំពេញតាមគោលដៅ ក្នុងការចំណាយ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm