ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ ថា "ឯកឧត្តម ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់គាត់។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ សពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី"
