ជើងឯកក្លិបបាល់ទាត់អាស៊ាន៖ លោក Pep ពេញចិត្តទម្រង់លេងកូនក្រុម ទោះចាញ់ PSM Makasar ១-០

2025/01/09 05:30:21 pm        301

ក្រុមព្រះខ័នរាជស្វាយរៀង បានរបូត ៣ពិន្ទុជាថ្មី ក្នុងយុទ្ធនាការ​ប្រកួត​ជើង​ឯក​ក្លិបបាល់​ទាត់​អាស៊ាន ឆ្នាំ២០២៤/២៥ ពូលA ក្រោយចាញ់ក្រុមភ្ញៀវ PSM Makasar របស់ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ១-០ ក្នុងជំនួបក្នុងដីលើកដំបូង កាលពីរាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ ទោះបរាជ័យក្ដី តែលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែ​ពេញ​ចិត្ត​ទម្រង់​លេង​កូនក្រុម ដែលខំប្រឹង និងធ្វើបានយ៉ាងល្អ ជាមួយការគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ។

ជំនួបដ៏ជក់ចិត្ត ចំពោះមុខអ្នកគាំទ្រជិត ១ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ​នេះ Makasar បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាំងពី ៣៨វិនាទីដំបូង ។ បន្ទាប់​ពី​មក​ព្រះខ័​នរាជស្វាយរៀង ក៏បានព្យាយាមវាយសម្រុក និងដាក់សម្ពាធ រហូតចប់ការ​ប្រកួត​ពេញ​ម៉ោង ទោះបីក្រុមអវត្តមានកីឡាករសំខាន់ៗជាច្រើនរូប ដោយសារបញ្ហារបួស ហើយ​ត្រូវ​ប្រឈម​ជាមួ​យ​ក្រុមសម្បូរកីឡាករមានកាយសម្បទាធំៗក្ដី តែសោកស្ដាយព្រះខ័នរាជ មិនអាច​ទម្លាយ​របាំង​ការពារក្រុមភ្ញៀវបានឡើយ ។

ក្រោយចប់ការប្រកួតលោក Pep បានលើកឡើងថា ការប្រកួតនេះ កូនក្រុមលោក​ពិត​ជា​ធ្វើ​បាន​ល្អ ដោយការគ្រប់គ្រងបាល់ស្ទើរទាំងមូល ពិសេសកូនក្រុមរបស់ខ្លួន ដែលខំ​ប្រឹង​លេង​យ៉ាង​អស្ចារ្យ ស្ទើរដូចការរៀបចំ ១០០% ។ បែបនេះក្ដីលោកមានការសោកស្ដាយ ដែលការ​បញ្ចប់​ទី​ចុង​ក្រោយ មិនទាន់បានល្អ ។ ប៉ុន្ដែលោកនៅតែសរសើរកូនក្រុម ទោះបីអវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន ដែលពួកគេបានខំប្រឹងលេងស្ទើរអាចទទួលបានជ័យជម្នះ ឬស្មើក្រុមខ្លាំងឥណ្ឌូនេស៊ី ។

ដោយឡែកលោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makasar​ បាន​ទទួល​ស្គាល់​ការ​ទទួល​បាន​ ៣ពិន្ទុនេះ មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតក្រុមត្រូវលេងការជាមួយក្រុមដ៏ល្អ និង​កីឡាករដ៏ល្អរបស់ព្រះខ័នរាជស្វាយរៀង ដែលព្យាយាមដាក់សម្ពាធលើក្រុមខ្លួន ។ យ៉ាង​ណា​លោក​ក៏​បានកោតសរសើរកូនក្រុមខ្លួន ដែលព្យាយាមលេងរហូតដល់ចប់ ៩០នាទី​ជាមួយ​បរិយាកាស​ដ៏​ល្អក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។

គួរដឹងថា ក្រោយរបូត ៣ពិន្ទុដំបូងក្នុងដី ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៥ បណ្ដោះ​អាសន្ន ដោយរក្សា ៣ពិន្ទុក្នុងដៃ និងសល់ ២ប្រកួត ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម នាថ្ងៃទី២២ ខែមករា និងជួបក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។

បច្ចុប្បន្នក្រុម PSM Makasar បានបន្ដឈរកំពូលតារាង ដោយមាន ៧ពិន្ទុ នាំមុខក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា បន្ទាប់​ពី​ក្រុម​ទាំង​ពីរ បញ្ចប់ការប្រកួតកាលពីយប់មិញ ដោយលទ្ធផលស្មើគ្នា ១-១ ស្របពេល​ក្រុម ​Terengganu FC របស់ម៉ាឡេស៊ី បានរំកិលមកឈរលេខ៤ បន្ទាប់ពីក្រុម Shan United ៥-០ ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm