ក្រសួងអប់រំ ណែនាំសហព័ន្ធគុនខ្មែរ ពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការធ្វើសន្និបាត​បញ្ចប់អាណត្តិ

2025/01/09 06:07:36 pm        180

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បី​រក្សាបាននូវសុពលភាព នៃសមាជិកភាពរបស់ខ្លួន ដែលទទួលស្គាល់ដោយក្រសួងអប់រំ និង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិ និងព្រលឹងជាតិ​មួយ​នេះ​។

ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បាន​កោះប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ និង​លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាល​ពីថ្ងៃ​ទី​០៨ ខែមករា ដើម្បីពិនិត្យយន្ដការសំខាន់ៗចំនួន ២ ទី១-ការរៀបចំ​នីតិវិធី​គ្រប់​គ្រង​មូល​និធិអ​ភិវឌ្ឍន៍​គុនខ្មែរ និងទី២-ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ដែលត្រូវផុសសុពលភាព នា​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។

ទន្ទឹមជាមួយគ្នា បន្ទាប់ពីទទួលបានព័ត៌មាន​ពីការមិន​ឯកភាព​គ្នា​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ឯកឧត្តមក៏បានណែនាំឲ្យសហព័ន្ធ ពិនិត្យ និងពង្រឹងសាមគ្គីផ្ទៃក្នុងឡើងវិញ ដើម្បី​ឈាន​ទៅ​ការរៀបចំហាសន្និបាត និងសម្រេចបាននូវសិទ្ធអំណាចចុងក្រោយ ក្នុងការដឹកនាំ​គ្រ​ប់​គ្រង​សហព័ន្ធ ប្រកបដោយអភិបាលកិច្ចល្អ ស្របតាមបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវចន និង​កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាលក្ខន្ដិកៈ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​ផងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបប្រជុំជាមួយមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ថ្នាក់ដឹកនាំសហព័ន្ធ ដែល​កំពុង​ដឹកនាំ​ដោយឯកឧត្តម ខូវ ឆាយ បានរាយការណ៍ថ្នាក់ដឹកនាំក្រសួងអប់រំថា ខ្លួននឹងរៀបចំ​មហា​សន្និបាត​បញ្ចប់អាណត្តិទី៧ នាថ្ងៃទី២២ ខែមករាខាងមុខ ស្របពេលឯកឧត្តម វ៉ាត់ ចំរើន ក៏បាន​ណែនាំ​ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ ដែលជាសមាជិកសហព័ន្ធ ទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាង​សមាគម/ក្លិប ដែលមានសិទ្ធបោះឆ្នោតចូលរួម ដើម្បី​ធានា​ការ​បោះឆ្នោត​ប្រកបដោ​យ​តម្លាភាព និងយុត្តិធម៌ ក្នុងការស្វែងរកក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងសហព័ន្ធ ក្នុងអាណត្តិថ្មី ឆ្នាំ​២០២៥-២០២៩ ខាងមុខ ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm