អ្នកវិភាគឈានមុខមួយរូបរបស់ចិនបានព្រមានថា ទីក្រុងប៉េកាំងនឹងប្រឈមហានិភ័យផ្នែកអាកាស កាន់តែខ្លាំងជាងដែនសមុទ្រ ជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

កំណត់សម្គាល់នៃការប្រុងប្រយ័ត្នពីលោកហ៊ូប៉ូ(Hu Bo) នាយកនៃគំនិតផ្តួចផ្តើមស៊ើបអង្កេតស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង (SCSPI) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កើតឡើងនៅពេលប្រទេសចិនបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអះអាងសិទ្ធិគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកមានជម្លោះ ដែលបានជួបការប្រឈមដាក់គ្នាជាច្រើនជាមួយហ្វីលីពីនកាលពីឆ្នាំមុន។

លោកក៏បានព្រមានអំពីលទ្ធភាពនៃជម្លោះជាមួយយោធាអាមេរិកផងដែរ ដែលលោកបានអះអាងថា ត្រូវបានរុញដោយរការដាក់ពង្រាយលើសកម្រិតនៅក្នុងតំបន់។

លោក ហ៊ូ បានសរសេរនៅក្នុងអត្ថបទមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ SCSPI ថាសកម្មភាពសងសឹករបស់ទីក្រុងម៉ានីល បានក្លាយជាឈ្លានពានកាន់តែខ្លាំង ចាប់តាំងពីទីក្រុងប៉េកាំងបានបង្កើនការយាមល្បាត និងសមយុទ្ធនៅក្នុងតំបន់ ជាពិសេសនៅលើអាកាសនៅជិតតំបន់ ស្កាបូរ៉ូសូល (Scarborough Shoal) ដែលមានការប្រកួតប្រជែងគ្នាខ្លាំង។
លោកបានបន្ថែមថាហានិភ័យ និងភាពមិនច្បាស់លាស់ពាក់ព័ន្ធផ្នែកអាកាស រវាងប្រទេសចិន និងហ្វីលីពីន ជាពិសេសការប្រឈមដាក់គ្នា គឺខ្ពស់ជាងការប្រឈមដាក់គ្នានៅសមុទ្រទៅទៀត៕