ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ

2025/01/09 06:23:16 pm        164

នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង"កុលាបប៉ៃលិន" និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិក​ជន​ទស្សនា​រយៈពេ​ល​៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅ​សាល​សន្និសីទចតុម្មុខ។

លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍​វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជន​ទស្សនា​​ឲ្យ​កាន់​តែ​អធិក​អធម​។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញ​បាន​គាស់​រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំ​ដល់​មន្ត្រី​ជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើង​នៅ​ទម្រង់​សិល្បៈ​ដែល​មិន​សូវ​មាន​សកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់​នូវ​អ្វី​ទៅ​ដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។

ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជា​ពិសេស​យុវជន​ចូល​រួម​គាំទ្រ​ក្នុង​ការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចិត្ត​ដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយ​ការ​បង្កើត​ស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជន​ណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់​គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិន​បារម្ភ​ពី​ការ​ទទួល​រង​នូវ​ឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm