អឺរ៉ុបព្រមានលោក Trump ប្រឆាំងនឹងការបញ្ជូនកងទ័ពដើម្បីដណ្តើមយកតំបន់ហ្គ្រីនលែនដ៍

2025/01/09 07:31:08 pm        183

ប្រទេសបារាំងបានព្រមានលោក Donald Trump ប្រឆាំងនឹងការព្យាយាមដណ្តើមកាន់កាប់ តំបន់ ហ្គ្រីនលែនដ៍ (Greenland) ដោយកម្លាំងយោធា ឬការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។

រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់នូអែល បារូត (Jean-Noel Barrot) បាននិយាយថា សហភាពអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនៃពិភពលោក វាយប្រហារព្រំដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ ទោះពួកគេជានរណាក៏ដោយ។

លោកបាននិយាយបែបនេះ បន្ទាប់ពីបទសម្ភាសន៍របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកក្នុងអំឡុងពេលដែលលោកពុំបានច្រានចោលការប្រើយោធា ឬសកម្មភាពសេដ្ឋកិច្ច ដើម្បីដណ្ដើមយក តំបន់ហ្គ្រីនលែនដ៍ និងព្រែកជីកម៉ាណាម៉ា (Panama)នោះទេ។

ចំណែកលោក អូឡាហ្វ សូល (Olaf Scholz)អធិការបតីអាល្លឺម៉ង់ ក៏បានចេញការព្រមានចំពោះទង្វើរបស់លោក Trumpដែលគំរាមដណ្ដើមយកតំបន់ហ្គ្រីនលែនដ៍ នេះដែរ។ក្រុមមេដឹកនាំអឺរ៉ុបនិយាយថាយើងត្រូវតែឈររួមគ្នាប្រឆាំងការគំរាមរបស់លោក Trump។ 

កោះអាកទិកដ៏ធំមួយនៃតំបន់ហ្គ្រីនលែនដ៍ គឺជាផ្នែកមួយរបស់ប្រទេសដាណឺម៉ាក ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុបអស់រយៈពេលជាង ៦០០ឆ្នាំមកហើយ។

លោកបារូត បានសង្កត់ធ្ងន់ថាច្បាស់ជាគ្មានសំណួរទេដែលថាសហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនៃពិភពលោកវាយប្រហារព្រំដែនអធិបតេយ្យភាពរបស់ខ្លួន មិនថាពួកគេជានរណាក៏ដោយ។ យើងគឺជាទ្វីបដ៏រឹងមាំមួយ។ 

លោក Trump ដែលនឹងវិលត្រឡប់ទៅកាន់សេតវិមានសម្រាប់អាណត្តិទីពីរជាប្រធានាធិបតីនៅថ្ងៃទី ២០ខែមករាខាងមុខនេះ ក៏បានបង្ហើបគំនិតនៃការប្រែក្លាយកាណាដាទៅជារដ្ឋរបស់សហរដ្ឋអាមេរិកផងដែរថាលោកនឹងទាមទារការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុនពីសម្ព័ន្ធមិត្តណាតូហើយបានសន្យាថានឹងផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅឈូងសមុទ្រអាមេរិកវិញ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm