ក្រសួសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR) ក្នុងនោះករណីឆ្លងនាំចូលកម្ពុជាចំនួន១០នាក់, ករណីព្យាបាលជាសះស្បើយ ចំនួន៨២នាក់ និងករណីស្លាប់ថ្មីចំនួន៥នាក់ ក្នុងចំណោមនោះមានករណីស្លាប់៣នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង ។ គួរបញ្ជាក់ថាគិតមកដល់ថ្ងៃទី០៥ ខែវិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៩៤៨នាក់, អ្នកជាសះស្បើយសរុប ១១៥.២៨៩នាក់ និងអ្នកស្លាប់សរុបកើនដល់២.៨១៨នាក់។
