ជោគវាសនា TikTok បង្កការខ្វែងគំនិតគ្នារវាងលោក Trump និងសមាជិកបក្សសាធារណរដ្ឋ

2025/01/09 01:57:47 pm        145

លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump និងសម្ព័ន្ធមិត្តក្នុងបក្សសាធារណរដ្ឋ មានការខ្វែងគំនិតគ្នា បន្ទាប់ពីលោក Trump ស្នើសុំឱ្យតុលាការកំពូលរារាំងបម្រាមរបស់អាមេរិក នៅលើកម្មវិធី TikTok នៅក្នុងសំណុំរឿងដ៏ធំមួយដែលនឹងត្រូវបានបើកសវនាការនៅថ្ងៃសុក្រ (១០ មករា) ស្អែកនេះ ខណៈសមាជិកសាធារណរដ្ឋជាច្រើន បានជំរុញឱ្យតុលាការធ្វើផ្ទុយពីនោះ។

ទស្សនៈផ្សេងគ្នាទាំងនេះបង្កើនហានិភ័យសម្រាប់តុលាការ ដែលមានសំឡេងអ្នកអភិរក្សនិយមភាគច្រើន ៦ ទល់នឹង៣ ខណៈខ្លួនត្រៀមសម្រេចជោគវាសនានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដ៏ពេញនិយម ដែលប្រើដោយជនជាតិអាមេរិកប្រហែលពាក់កណ្តាលប្រទេស នៅក្នុងបណ្ដឹងដែលនឹងសាកល្បងវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញរបស់អាមេរិក ដែលការពារការបញ្ចេញមតិដោយសេរី។

លោក Trump និយាយថា មាន "កន្លែងកក់ក្តៅ" សម្រាប់ TikTok ហើយប្តេជ្ញាថានឹង "សង្រ្គោះ" វេទិកានេះ ដែលវីដេអូផ្សព្វផ្សាយយុទ្ធនាការបោះឆ្នោតរបស់លោក ទទួលបាន "ការមើលរាប់ពាន់លានដង"។ ផ្ទុយទៅវិញ សមាជិកសភា និងមន្ត្រីបក្សសាធារណរដ្ឋជាច្រើនកំពុងដាក់សម្ពាធលើតុលាការ ឱ្យគាំទ្រដល់រដ្ឋបាលលោក Joe Biden ក្នុងការដាក់បម្រាម។

គួរបញ្ជាក់ថា សភាអាមេរិក បានអនុម័តការហាមឃាត់ TikTok កាលពីឆ្នាំមុន ដោយមានការគាំទ្រទ្វេបក្ស ហើយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ក៨បានចុះហត្ថលេខាឱ្យក្លាយជាច្បាប់ពេញលេញ។ បម្រាមនោះទាមទារឱ្យក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅចិនរបស់ TikTok គឺ ByteDance ឱ្យលក់អេបនេះ ឬមិនដូច្នេះទេនឹងប្រឈមការហាមឃាត់ នៅថ្ងៃទី១៩ ខែមករា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am