ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មេក្លោងក្រុមឧក្រិដ្ឋកម្មជប៉ុន ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរសហរដ្ឋអាមេរិក ពីបទជួញដូរសម្ភារៈនុយក្លេអ៊ែរពីសហភាពមីយ៉ាន់ម៉ា បានសារភាពទោស កាលពីថ្ងៃពុធ ទី៨ ខែ មករា ។

ក្រសួងយុត្តិធម៌ និយាយថា លោក Takeshi Ebisawa អាយុ៦០ឆ្នាំ ជនជាតិជប៉ុន បានសារភាពទោស នៅទីក្រុង Manhattan រដ្ឋញូវយ៉ក ពីបទឃុបឃិតជាមួយបណ្តាញជាប់ពាក់ព័ន្ធក្នុងការចរាចរវត្ថុធាតុនុយក្លេអ៊ែរ រួមមានសារធាតុអ៊ុយរ៉ានីញ៉ូម និងភ្លុយតូនីញ៉ូមក្នុងកម្រិតផលិតអាវុធបាន មកពីសហភាពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសផ្សេងៗ។
ក្រសួង បាននិយាយបាននិយាយបន្ថែមថា លោក Ebisawa ក៏បានសារភាពទោសចំពោះការជួញដូរគ្រឿងញៀនអន្តរជាតិ និងបទចោទប្រកាន់អំពីសព្វាវុធផងដែរ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់មេក្លោងឧក្រិដ្ឋកម្ម លោក yakuza ជនជាតិជប៉ុនពីបទសមគំនិតក្នុងការធ្វើចរាចរសម្ភារៈនុយក្លេអ៊ែរពីសហភាពមីយ៉ាន់ម៉ា សម្រាប់ការប្រើប្រាស់ដោយអ៊ីរ៉ង់ ជុំវិញការផលិតអាវុធនុយក្លេអ៊ែរ។