ប្រជាជនអេត្យូពីជិត ៤០០នាក់ បានស្លាប់ ដោយសារការស្រេកឃ្លាន ខណៈរាប់លាននាក់ទៀត ត្រូវការជំនួយ

2025/01/09 10:30:00 pm        42

មនុស្សជិត ៤០០នាក់ បានស្លាប់ ដោយសារការស្រេកឃ្លាន នៅក្នុងតំបន់ Tigray និង Amhara នៃប្រទេសអេត្យូពី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជាការទទួលស្គាល់ដ៏កម្រនៃការស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន ដោយស្ថាប័នសហព័ន្ធមួយ។

មន្ត្រីក្នុងតំបន់ ធ្លាប់បានរាយការណ៍ពីការស្លាប់ដោយអត់អាហារ នៅក្នុងស្រុករបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសអេត្យូពី បានអះអាងថា របាយការណ៍ទាំងនេះ គឺ «ខុសទាំងស្រុង»។

ការិយាល័យទទួលពាក្យបណ្តឹងរបស់ពលរដ្ឋនៃប្រទេសអេត្យូពី បានបញ្ជូនអ្នកជំនាញ ទៅកាន់តំបន់ដែលទទួលរងនូវគ្រោះរាំងស្ងួត ហើយនៅតែកើតឡើងពីសង្គ្រាមស៊ីវិលដ៏បំផ្លិចបំផ្លាញ ដែលបានបញ្ចប់ជាផ្លូវការកាលពី ១៤ខែ កន្លងទៅនេះ។ ពួកគេបានសន្និដ្ឋានថា មនុស្ស ៣៥១នាក់ បានស្លាប់ ដោយសារភាពស្រេក ឃ្លាន នៅតំបន់ Tigray ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ជាមួយនឹងការស្លាប់ចំនួន ៤៤នាក់ទៀត នៅតំបន់ Amhara។

យោងតាមកំណត់ត្រាជំនួយ ដែលបានឃើញដោយសារព័ត៌មាន AP បានឲ្យដឹងថា មនុស្សខ្វះខាតមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងតំបន់ Tigray កំពុងទទួលបានជំនួយស្បៀងអាហារ រយៈពេលជាងមួយខែ បន្ទាប់ពីភ្នាក់ងារជំនួយ បានបន្តការចែកចាយគ្រាប់ធញ្ញជាតិឡើងវិញ បន្ទាប់ពីការផ្អាកយ៉ាងយូរ ដោយសារមានការលួច។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm