ប្រធានាធិបតីម៉ិកស៊ិក តបបែបចំអក ចំពោះការលើកឡើងរបស់លោក Trump ពីការប្ដូរឈ្មោះទៅ «ឈូងសមុទ្រអាមេរិក»

2025/01/09 10:48:52 pm        95

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយតបបែបចំអក កាលពីថ្ងៃពុធ (ទី៨ ខែមករា) ចំពោះសំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលចង់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក។

ដោយឈរនៅចំពោះមុខផែនទីពិភពលោក អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី លោកស្រី Sheinbaum បានលើកឡើងដោយទឹកមុខមាំថា អាមេរិកខាងជើងគួរតែត្រូវបានប្តូរឈ្មោះទៅជា «América Mexicana» ឬ «Mexican America» (ម៉ិកស៊ិកអាមេរិក) ពីព្រោះឯកសារដែលបង្កើតឡើងតាំងពីឆ្នាំ១៨១៤ ដែលមុនរដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ិកស៊ិក បានសំដៅទៅលើវាតាមរបៀបនោះ។

លោកស្រី បាននិយាយបន្ថែមដោយសំឡេងបែបចំអកថា៖ «ស្តាប់ទៅពិរោះណាស់មែនទេ?»។ ជាមួយគ្នានេះ លោកស្រីក៏បានកត់សម្គាល់ផងដែរថា ឈូងសមុទ្រម៉ិកស៊ិកត្រូវបានដាក់ឈ្មោះបែបនេះ តាំងពីឆ្នាំ១៦០៧ មកម៉្លេះ។

យ៉ាងណាក្ដី ការឆ្លងឆ្លើយគ្នានេះ បានចាប់ផ្តើមផ្ដល់នូវចម្លើយ អំពីសំណួរដ៏ធំមួយដែលកំពុងបន្តកើតមានលើទំនាក់ទំនងទ្វេភាគី រវាងមហាអំណាច ក្នុងតំបន់ទាំង២ នោះគឺថា តើលោកស្រី Sheinbaum ដែលទើបជាប់ឆ្នោតថ្មី នឹងដោះស្រាយជាមួយលោក Trump យ៉ាងដូចម្ដេច ខណៈដែលលោកមានវិធីសាស្រ្តការទូតដ៏រឹងត្អឹង ហើយនិងសន្យាធ្វើការនិរទេសទ្រង់ទ្រាយធំ និងដំឡើងពន្ធលើដៃគូពាណិជ្ជកម្មនានា ដូចជាម៉ិកស៊ិកជាដើម៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        51
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm