អ្នកត្រូវបានជ្រើសរើសជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump និយាយថា ដែនដី Greenland សំខាន់ សម្រាប់អាមេរិក

2025/01/09 10:51:15 pm        78

ដែនដី Greenland មានសារៈសំខាន់ សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះជាសម្ដីរបស់សមាជិកសភាអាមេរិក លោក Mike Waltz ដែលបាននិយាយកាលពីថ្ងៃពុធ (ទី៨ ខែមករា) បន្ទាប់ពីមានការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលលើកឡើងថា សហរដ្ឋអាមេរិកគួរតែបានគ្រប់គ្រងកោះនេះ។

ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Waltz ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ត្រូវបានសួរអំពីការចង់បានរបស់លោក Trump ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើកោះអាកទិកមួយនេះ។

លោកបាននិយាយថា៖ «មានប្រទេសរុស្ស៊ីដែលកំពុងព្យាយាមក្លាយជាស្តេចនៃតំបន់អាក់ទិក ដោយមាននាវាបំបែកទឹកកកចំនួន ៦០គ្រឿង ដែលខ្លះប្រើថាមពលនុយក្លេអ៊ែរ។ យើងមាន ២គ្រឿង ហើយមួយគ្រឿងទើបតែត្រូវអគ្គិភ័យឆាបឆេះ»។

លោក Waltz បានបន្ថែមថា៖ «នេះពាក់ព័ន្ធនឹងសារធាតុរ៉ែដ៏សំខាន់។ វាពាក់ព័ន្ធនឹងធនធានធម្មជាតិ។ ឥឡូវនេះ ជនជាតិចិន កំពុងផលិតនាវាបំបែកផ្ទាំងទឹកកក ហើយកំពុងពង្រីកប្រតិបត្តិការ នៅទីនោះផងដែរ។ ដូច្នេះវាពាក់ព័ន្ធនឹងប្រេង និងឧស្ម័ន។ វាគឺជាសន្តិសុខជាតិរបស់យើង»។

លោក Trump ដែលត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានបដិសេធកាលពីថ្ងៃទី៧ ខែមករា ដែលច្រានចោលការប្រើប្រាស់វិធានការយោធា ឬសេដ្ឋកិច្ច ដើម្បីបានគ្រប់គ្រងកោះដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ នៅក្នុងអាណត្តិដំបូងរបស់លោក លោក Trump បានលើកឡើងថា ប្រទេសដាណឺម៉ាកគួរតែលក់ដែនដី Greenland ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាក បានច្រានចោលគំនិតនោះ។

នាយករដ្ឋមន្ត្រីដែនដី Greenland លោក Mute Egede ក៏បានបញ្ជាក់ផងដែរថា កោះនេះមិនមែន សម្រាប់លក់នោះទេ។ តែយ៉ាងណាក្ដី រដ្ឋាភិបាលនៃកោះអាកទិកមួយនេះ កាលពីថ្ងៃទី៨ ខែមករា បានទទួលស្គាល់ការប្រែប្រួលឥទ្ធិពលសន្តិសុខ នៅក្នុងតំបន់អាកទិក ហើយបាននិយាយថា ខ្លួនទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលខាងមុខរបស់លោក Trump និងសម្ព័ន្ធមិត្តអង្គការណាតូផ្សេងទៀត ដើម្បីធានាសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm