ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ

2025/01/09 10:57:47 pm        548

ប្រជានេសាទបង្ហាញទឹកមុខសប្បាយរីករាយប្រមូលផលត្រីប្រហុក ខណៈ​ទិន្នផល​ត្រី​ក្នុង​ឆ្នាំ​នេះ​កើន​ឡើង​ចំនួន​ប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់ ឯឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។

ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាស​ចុះ​ទស្សន​កិច្ច​ពិនិត្យ​ទីតាំង​ដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ផលនេសាទឆ្នាំនេះ មានកំណើនយ៉ាង​ច្រើន​សន្ទឹក​សន្ធាប់ ​ហើយផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំ គឺមានការកើនឡើងប្រមាណ ១០%។

ឯកឧត្តម​រដ្ឋមន្រ្ដី បានបញ្ជាក់ថា លទ្ធផលនេះមិនមែនកើតដោយចៃដន្យទេ គឺបានពីការ​ដឹកនាំ​ដាក់​ចេញ​នូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រម​ទាំងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍​នេសាទ និង សាធារណជនផងដែរ។

ចំណែកប្រជាពលរដ្ឋដែលមកពីតំបន់ខុសៗគ្នា ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំងជាដើម ក្នុង​គោលបំណងមកទិញត្រី ដើម្បីធ្វើប្រហុក ផ្អក បានលើកឡើងថា ត្រីឆ្នាំនេះពិត​ជាច្រើ​ន​ហើយ​ធំ​ធាត់​ល្អ ប៉ុន្តែតម្លៃឆ្នាំនេះគឺល្អជាងឆ្នាំកន្លងទៅ ទៅតាមប្រភេទទំហំត្រីតូច ធំ។ ក្រុមប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ស្រដៀងគ្នាទៀតថា ជាមធ្យមក្នុងរដូវត្រីម្តងៗ តែងតែមកទិញត្រីចំនួន ពី ១០០ ទៅ​២០០​គីឡូ តាមលទ្ធភាពជាក់ស្តែង ដើម្បីយកទៅធ្វើប្រហុកសម្រាប់ទុកហូបផង និងលក់ផង។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់របស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ស្ថិតក្នុងភូមិតាពៅ ឃុំ​កោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងថ្ងៃនេះ ក៏មានការចូលរួមដំណើរជាមួយ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​ចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុង​គោល​បំណង​ ដើម្បីសង្កេតមើលការបម្លាស់ទីរបស់ត្រីក្នុងរដូវសម្បូរត្រី និងស្វែងយល់​បន្ថែម​ពី​តួនាទី​ដ៏​សំខាន់របស់អនុវិស័យជលផល លើការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ជីវភាព​រស់នៅ និងបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចនេះដែរ ក៏បាន​ពិនិត្យ​មើលលើស្ថានភាពបច្ចុប្បន្ន នៃជលផលទឹកសាប និងកត្តាផ្សេងៗ ដែលប៉ះពាល់ដល់និរន្តរ ភាព​នៃអនុវិស័យជលផល រួមមានការប្រែប្រួលអាកាសធាតុ ផ្នែកជលសាស្ត្រ ការសិក្សាពីមនុស្ស ការ​នេសាទហួសប្រមាណ ព្រមទាំងទំនាក់ទំនងគ្នានៃកត្តាទាំងអស់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm