មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់ប្លាស្ទិក ចាំបាច់ត្រូវចាប់ផ្តើមទាំងអស់គ្នា ដើម្បីសោភ័ណភាពផ្ទះយើងស្អាត ការរស់នៅប្រកបដោយចីរភាព

2025/01/09 11:03:55 pm        100

ភ្នំពេញ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស អាជ្ញាធរមូលដ្ឋាន ឃុំតាំងក្រសាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យតាំងក្រសាំង និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាច្រើននាក់ បានចុះអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។  

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងលើកទឹកចិត្តឱ្យបន្តការចូលរួមសាមគ្គីភាព ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន វត្តអារាមនិងនៅតាមមូលដ្ឋាននានា សំដៅលើកកម្ពស់សោភ័ណភាព បង្កើនខ្យល់បរិយាកាសល្អ ការរស់នៅស្អាត មានអនាម័យ មានបរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងបរិយាកាស គឺជាសរសរស្តមមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋចូលរួមកាន់តែប្រសើរក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថួការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពីព្រោះសំរាម និងសំណល់ប្លាស្ទិកនេះ ប្រសិនបើមិនមានការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់វានោះទេ វាបង្កផលប៉ះពាល់ លើបរិស្ថាននិងការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។ «ប្លាស្ទិកប្រើហើយមិនងាយរលាយ ខ្លះដល់រាប់រយឆ្នាំ និងអាចរាប់ពាន់ឆ្នាំទើបរលាយ។ សារធាតុប្លាស្ទិកបានបំបែកជាភាល្អិតៗ ប៉ះពាល់ទឹក ប៉ះពាល់ដី ប៉ះពាល់ដល់ខ្យល់អាកាសប្រសិនបើយើងដុតវា ហើយវាបានចូលទៅក្នុងខ្លួនមនុស្សតាមរយៈការប្រើប្រាស់ ការបរិភោគអាហារដែលវេចខ្ចប់ និងទុកដាក់ជាមួយរបស់ប្រើប្រាស់ប្លាស្ទិកជាដើម។» ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែម។ 

ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកាន់តែប្រសើរថែមទៀត គឺយើងបន្តចូលរួមយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ ព្រមទាំងចូលរួមប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិក សម្រាប់វេចខ្ចប់អាហារ ដូចជាការប្រើប្រាស់ចានស្រាក់ជាដើម ប្រើដបទឹកផ្ទាល់ខ្លួន កុំបោះសំរាមផ្តេសផ្តាស ពាសវាលពាសកាល កុំដុតសំរាម សម្ភារប្លាស្ទិក សម្ភារកសិកម្ម ក្នុងទីលំហជាដើម ជាពិសេសការដុតគល់កញ្ជ្រាំង ទប់ស្កាត់ភ្លើងឆេះព្រៃ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងជួយឱ្យទីក្រុង ទីប្រជុំជន និងមូលដ្ឋានស្អាត ទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគិនថ្មីៗបន្ថែមទៀត។

សូមបញ្ចាក់ថាថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលមូលដ្ឋានស្រុកទឹកផុស និងអាជ្ញាធរនិងប្រជាពលរដ្ឋ បានចូលរួមជំរុញឱ្យយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងភូមិសាស្រ្តទឹកផុសនាថ្ងៃនេះ បានធ្វើការរើស ប្រមូល ទុកដាក់សំរាម សំណល់ប្លាស្ទិក បានចំនួណជិត១០០គីឡូក្រាម។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm