នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានបង្ហាញពីការការពារដែនសមុទ្ររបស់ខ្លួនប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពលរបស់ចិន ខណៈដែលភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង ដែលជាផ្នែកនៃយុទ្ធសាស្ត្រចម្រុះ ដើម្បីទប់ស្កាត់ការក្រសោបយកដោយប្រទេសចិនដីគោក។

កងទ័ពជើងទឹករបស់កោះនេះ បានបញ្ចេញនាវាមីស៊ីលវាយប្រហារលឿន Kuang Hua VI និងនាវាចម្បាំងធុនតូច Tuo Chiang-class នៅក្នុងដែនទឹកក្បែរកំពង់ផែ Kaohsiung ដ៏ធំបំផុតរបស់តៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលត្រូវចាត់ទុកថា សំខាន់ក្នុងការផ្គត់ផ្គង់កងកម្លាំងចិនឡើងវិញ ប្រសិនបើពួកគេ បង្កើតក្បាលឆ្នេរ នៅលើកោះនេះ។
នាវា Kuang Hua VI ដែលមាននាវិកចំនួន ១៩នាក់ បានផ្ទុកមីស៊ីលប្រឆាំងនាវា Hsiung Feng II ដែលផលិតក្នុងស្រុក ហើយបានបង្ហាញពីសមត្ថភាពរបស់ពួកគេចុះទៅសមុទ្រ ក្នុងគ្រាអាសន្ន ដើម្បីស្ទាក់ចាប់នាវាសត្រូវ ដែលហៀបនឹងឆ្លងកាត់ដែនកំណត់ចម្ងាយ ៤៤ គីឡូម៉ែត្រនៃតំបន់ជាប់គ្នារបស់កោះតៃវ៉ាន់ ដែលក្នុងនោះអាជ្ញាធរត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពការពារ។
ប្រទេសចិនតែងតែបញ្ជូននាវា និងយន្តហោះ ដើម្បីប្រឆាំងនឹងឆន្ទៈនិងសមត្ថភាពរបស់កោះតៃវ៉ាន់ ក្នុងការទប់ទល់នឹងអ្នកឈ្លានពាន ដែលជំរុញឲ្យកោះ វាយប្រហារលើយន្តហោះ ប្រើប្រាស់ប្រព័ន្ធមីស៊ីល និងបញ្ជូននាវាចម្បាំងជាដើម។
