នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសង្រ្គោះជនអន្តោប្រវេសន៍ ៨៥នាក់ ពេលដែលពួកគេធ្វើដំណើរនៅចម្ងាយជាង ១១គ.មពីប្រជុំកោះ Canary ។
ក្រុមឆ្មាំល្បាតឆ្នេរបានបញ្ជាក់ពីការឡើងកំពង់របស់ជនអន្តោប្រវេសន៍មកពីអនុតំបន់សាហារ៉ា នៅកំពង់ផែ Arguineguin ស្ថិតនៅលើកោះ Gran Canaria ។

គួរឲ្យដឹងថា កោះអេស្ប៉ាញចំនួន ៧នៅជិតតំបន់ឆ្នេរភាគពាយ័ព្យសមុទ្រអាត្លង់ទិករបស់អាហ្វ្រិក បានមើលឃើញការកញ្ជ្រោលឡើងនៃការមកដល់របស់ជនអន្តោប្រវេសន៍ខុសប្រក្រតី ដែលភាគច្រើននៃពួកគេ ធ្វើដំណើរមកពីប្រទេសម៉ាលី សេណេហ្គាល់ និងប្រទេសម៉ារ៉ុក ។
យោងតាមទិន្នន័យចុងក្រោយពីក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ប្រជុំកោះមួយនេះ បានមើលឃើញការមកដល់ប្រចាំឆ្នាំខ្ពស់បំផុតនៃជអន្តោប្រវេសន៍ សម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នា ក្នុងនោះជនអន្តោប្រវេសន៍ ៤៦.៨៤៣នាក់ បានធ្វើដំណើរមកដល់ក្នុងឆ្នាំ ២០២៤ ៕

