សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនការរិះគន់ថ្មីៗរបស់ខ្លួន ចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយហៅស្ថានភាពមនុស្សធម៌ នៅក្នុងដែនដីប៉ាឡេស្ទីនថា «ធ្ងន់ធ្ងរ និងគួរឲ្យអាម៉ាស់»ណាស់។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់អ្នកការទូតដែលត្រូវបានថ្លែងជំនួសព្រះអង្គដោយជំនួយការម្នាក់ សម្តេចប៉ាប ហាក់ដូចជាចង់និយាយសំដៅទៅការស្លាប់ដែលបណ្តាលមកពីអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់ហ្កាហ្សា ជទីដែលស្ទើរតែគ្មានអគ្គិសនីប្រើប្រាស់។
អត្ថបទនោះ បានលើកឡើងថា៖ «យើងមិនអាចទទួលយកការទម្លាក់គ្រាប់បែកលើជនស៊ីវិលតាមវិធីណាមួយបានឡើយ។
យើងមិនអាចទទួលយកបានទេថា កុមារត្រជាក់រហូតដល់ស្លាប់ ដោយសារតែមន្ទីរពេទ្យ ត្រូវបានបំផ្លាញ ឬបណ្តាញថាមពលរបស់ប្រទេសមួយ ត្រូវរងការវាយប្រហារ»។
សម្តេចប៉ាប មានវត្តមានសម្រាប់ការថ្លែងសន្ទរកថានេះ ប៉ុន្តែបានឲ្យជំនួយការអានអត្ថបទនោះ ជំនួសព្រះអង្គ ខណៈដែលទ្រង់ ទើបតែជាសះស្បើយពីជំងឺផ្តាសាយ។

