ពិធីបុណ្យសព ត្រូវបានរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ជនប៉ាឡេស្ទីន ៤រូបដែលត្រូវបានសម្លាប់កាលពីយប់កន្លងទៅនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Deir Al-Balah តំបន់ហ្កាហ្សា ។
បុរសម្នាក់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំផ្ទះមួយខ្នងជិតគ្លីនិកគ្រប់គ្រងដោយទីភ្នាក់ងារជំនួយប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA នៅទីក្រុង Deir Al-Balah ។
លោក Adel Al-Mansi គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា គ្មានសុវត្ថិភាពនោះទេនៅក្នុងដែនដីមួយនេះ គឺគ្មានសុវត្ថិភាពសម្រាប់មនុស្សទាំងអស់ មិនថាឡើយក្មេងៗ ស្រ្តី ឬមនុស្សចាស់ សូម្បីតែដុំថ្ម ដើមឈើ សត្វពាហនៈ ឬសត្វស្លាប គឺសុទ្ធតែគ្មានសុវត្ថិភាពទាំងអស់ ។ អ្នករាល់គ្នាក្លាយជាគោលដៅវាយប្រហារ ដោយគ្មានការព្រមានទុកជាមុននោះទេ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនាថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤៦.០០៦នាក់ និងមនុស្ស ១០៩.៣៧៨នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូតមក ៕


