វិមានក្រឹមឡាំង៖ រុស្ស៊ីមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ ក្រោយមានការលើកឡើងរបស់លោក Trump ពាក់ព័ន្ធនឹងដែនដី នៅតំបន់អាក់ទិក

2025/01/10 02:56:16 am        200

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ បានឲ្យដឹងថា រុស្ស៊ីមានផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្រ នៅតំបន់អាកទិក នៅពេលដែលត្រូវបានសួរឲ្យអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump អំពីការទិញដែនដី Greenland ការរួមបញ្ចូលប្រទេសកាណាដា និងការគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។

គួរបញ្ជាក់ថា លោក Trump ដែលត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានបដិសេធមិនច្រានចោលការប្រើប្រាស់វិធានការយោធា ឬសេដ្ឋកិច្ច ដើម្បីអនុវត្តការទិញយកព្រែកជីកប៉ាណាម៉ា និងដែនដី Greenland ជាផ្នែកនៃរបៀបវារៈវាតទីនិយមយ៉ាងទូលំទូលាយដែលលោកបានផ្សព្វផ្សាយឲ្យដឹង ចាប់តាំងពីបានឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ ជាមួយគ្នានេះ លោក Trump ក៏បានបង្ហាញពីគំនិតនៃការធ្វើឲ្យកាណាដាប្រែក្លាយទៅជារដ្ឋរបស់សហរដ្ឋអាមេរិក និងបានសន្យាថា នឹងប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក។

នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Trump អំពីដែនដី Greenland និងកាណាដា វិមានក្រឹមឡាំងបានប្រាប់ថា ប្រទេសរុស្ស៊ីដែលមានផ្ទៃដីឆ្នេរអាកទិកលាតសន្ធឹងវែងឆ្ងាយបំផុត កំពុងតាមដានមើលយ៉ាងដិតដល់នូវ «ការវិវត្តយ៉ាងខ្លាំង» នៃស្ថានការណ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «អាក់ទិក គឺជាតំបន់នៃផលប្រយោជន៍ជាតិរបស់យើង ពោលគឺជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង។ យើងចាប់អារម្មណ៍ក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាកទិក។ យើងកំពុងតាមមើលការវិវត្តនៃស្ថានការណ៍នេះយ៉ាងដិតដល់ ប៉ុន្តែរហូតមកដល់ពេលនេះ អរគុណព្រះជាម្ចាស់ ដែលគ្រប់យ៉ាងនៅត្រឹមកម្រិតនៃវោហារសាស្ត្រ»។

លោក Peskov បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានដែនដី Greenland ដែលមានតាំងពីសតវត្សរ៍ទី១៩ គឺជាបញ្ហា រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ប៉ុន្តែលោកបានកត់សម្គាល់ថា អឺរ៉ុបកំពុងមានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះសេចក្តីថ្លែងការណ៍របស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm