អាជីវកម្មដ្ឋានបៀរហ្កាឌិននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មួយចំនួនចាប់ផ្តើមរៀបចំបើកដំណើរការឡើងវិញ

2021/11/05 07:53:47 pm        162

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងទេសចរណ៍ប្រកាសបើកអាជីវកម្មបៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស ក្រោយស្ថានការកូវីដ១៩ មានការធូរស្រាល មកដល់ពេលនេះ មានបណ្តាអាជីវកម្មដ្ឋានបៀរហ្កាឌិនមួយចំនួន បានចាប់ផ្តើមរៀបចំទីតាំងអាជីវកម្ម និងរៀបចំសំណុំលិខិតដាក់ស្នើទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំបើកអាជីវកម្មបៀរហ្កាឌិនជាបន្តបន្ទាប់។

បើតាមប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បាន​ថ្លែង​ប្រាប់BTV ដូចៗ​គ្នា​នៅថ្ងៃទី៥ ខែវិច្ឆិកានេះថា ជាទូទៅគ្រប់អាជីវកម្មដ្ឋាន​ទេសចរណ៍​​ទាំងអស់ ជាពិសេស​អាជីវកម្មបៀរហ្កាឌិន​ដែល​រាជរដ្ឋាភិបាលទើបប្រកាសអោយបើកដំណើរការឡើងវិញនេះ គឺត្រូវរៀបចំការបើកដោយត្រូវអនុវត្តតាមវិធាន​ស្តង់ដារ​អប្បរមា​ ឬស្តង់ដារ SOP ពោល​គឺ​គ្រប់អាជីវកម្មបៀរហ្កាឌិននានា ​មុននឹងបើកទទួលភ្ញៀវ​ បើទោះអាជីវកម្មនោះ​មាន​ច្បាប់ ឬ​មិន​ច្បាប់​អនុញ្ញាតក៏ដោយ ​គឺត្រូវដាក់ការស្នើសុំទៅរដ្ឋបាលរាជធានីខេត្ត​ ដើម្បីអោយមន្ត្រីជំនាញ​ចុះទៅ​វាយ​តំលៃត្រួតពិនិត្យ។ សម្រាប់អាជីវកម្មដែលបានរៀបចំអនុវត្តតាមស្តង់ដារ SOP ត្រឹមត្រូវគឺត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក។

លោក សំ សារិទ្ធ ចៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​បានថ្លែងថា អនុវត្ត​ការ​ណែនាំ​រដ្ឋបាល​រាជធានីភ្នំពេញ ​នៅពេលបច្ចុប្បន្ននេះ ​សង្កាត់បានបែងចែកវេនចុះត្រួតពិនិត្យ អនុវត្តច្បាប់ ​និងវិធានការអនាម័យ​ទប់​ស្កាត់ការរាតត្បាតកូវីដ១៩នៅតាមបៀរហា្កឌិន និង ភោជនីយដ្ឋាន ​អាហារដ្ឋាន​នានា​ទៀត​ទាំងនៅ​ពេលថ្ងៃ និង​យប់​ជាប់​ប្រចាំ ហើយការចុះត្រួតពិនិត្យ​នោះក៏មានអាជីវកម្មទេសចរណ៍មួយចំនួន ត្រូវ​រងការបិទបណ្តោះអាសន្នផងដែរ ដោយសារ​ការអនុវត្តវិធានការណែនាំមិនបានត្រឹមត្រូវ។

ទោះយ៉ាងណា សម្រាប់​ហាងអាជីវកម្មទេសចរណ៍ដែលទទួល​បាន​ការអនុញ្ញាត​បើក​ដំណើរ​នៅរាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​បានថ្លែងអរគុណរាជរដ្ឋាភិបាល ដែលបានគិតគូ​ និង​អនុញ្ញាត​ការបើកអាជីកវម្មដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ឡើង​វិញ ​ដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋឡើងវិញ ហើយ​ការរៀបចំបើកនោះ ​គឺត្រូវខិតខំអនុវត្តតាមណែនាំពី​ក្រសួង​ទេសចរណ៍ ​និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការត្រួតពិនិត្យភ្ញៀវមានកាតវ៉ាក់សាំង​ និងការរក្សាគន្លាតជាដើម។

សូមបញ្ជាក់ថា គ្រប់អាជីវកម្មបៀរហ្កាឌិន​ មុននឹងបើក ក្រសួងទេសចរណ៍បានណែនាំ​ឲ្យ​គ្រប់​អាជីវកម្មដ្ឋាន​បៀរហ្កាឌិន ​ត្រូវរៀបចំទីតាំង ​និងអនុវត្តតាមខ្លឹមសារប្រកាសលេខ១០៨ប្រក ចុះថ្ងៃទី៣ ​ខែវិច្ឆិកា ឆ្នាំ២០២១ស្តីពី ការ​ដាក់អោយអនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍សម្រាប់​អាជីវកម្ម​បៀរហ្កាឌិន ​អោយ​បានត្រឹមត្រូវ ​បន្ថែម​លើ​គោលនយោបាយ និងគោលការណ៍​ណែនាំ​នានា​ទៀត​របស់រាជរដ្ឋាភិបាល​ ជាពិសេសការគាំទ្រគោល​នយោបាយ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល និងប្រកាន់​ខ្ជាប់​វិធានទាំងឡាយ​ដែលដាក់ចេញដោយក្រសួងសុខាភិបាល ​និងវិធាន​សុវត្ថិភាព​ក្រសួងទេសចរណ៍ជាដើម៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm