ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការ​យោគយល់​លើការធ្វើបរិវត្តកម្មឌីជីថល

2025/01/10 11:11:55 am        275

នៅថ្ងៃព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (រ.ល.អ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈ​នៃការយោគយល់​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​តភ្ជាប់​អ៊ិនធឺណិត និងការរៀបចំវគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ជូន​ដល់​មន្រ្តី​រាជ​ការ​ក្រោម​ឱវាទ”​ ដែលមានគោលបំណង ៣ ចម្បងគឺ៖

១-ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់​ផ្ទៀង​ផ្ទាត់​ឯកសារ​ដែលចេ​ញ​ដោយ ​រ.ល.អ.ស.។

២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង រ.ល.អ.ស.។

៣-ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ រ.ល.អ.ស. ឱ្យចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថលចាំបាច់​សម្រាប់​សម្រួល​ដល់​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។

ទាំងអស់​នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿន​នៃ​ការ​ធ្វើប​រិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃនេះ ក.ប.ទ. បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថ​លូប​នីយ​កម្ម​​ក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័ន ចំនួន ២៤ គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋចំនួន ២៤ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៨ ដែល​ចុះ​អនុស្សរណៈ និងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ធ្លាប់ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ (ASEAN Digital Awards 2024) លើផ្នែកដំណោះស្រាយ​ឌីជីថល​ក្នុង​ផ្ដល់​សេវា​សាធារណៈ​ល្អបំផុតរបស់អាស៊ាន ហើយថ្នាលនេះ ក៏ទទួលបានពិន្ទុខ្ពស់ លំដាប់ទី២ ក្នុងការ​ប្រកួត​ប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំ​នៅ​ក្នុង​វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបាន​ដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើ​ឡើង​តាម​រយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើ​ប្រាស់​ឯក​សារ​ដែល​មាន​ដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am