គ.ស.ហ. បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្ត និងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃ IDP នៅចុងអាណត្តិ

2025/01/10 06:24:44 pm        209

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ក្នុងឆ្នាំ២០២១-២០២៣, ការអនុវត្តវិធានការដែលនៅសេសសល់, និងការត្រៀម រៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣ នៅថ្ងៃម្សិលមិញនេះ ឯកឧត្តមបានជូនអង្គប្រជុំអំពីការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានអនុវត្តក្នុងឆ្នាំ ២០២១-២០២៣ កន្លងមក ក្រោមការដឹកនាំសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានគូសរំលេចពីចំណុចសំខាន់ៗមួយចំនួនរួមមាន សាវតារនៃការ រៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលផ្ដោត លើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម, ឧស្សាហកម្មអតិពលកម្ម ឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេច បាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ ព្រមទាំងខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣។

ទាក់ទិន IDP នេះដែរ, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខា ធិការដ្ឋាន IDP នៃក.អ.ក. ក៏បានធ្វើបទបង្ហាញសង្ខេប ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ ២០២១-២០២៣ រួមមានចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១. វដ្ដនៃការជំរុញការអនុវត្ត IDP និងការរៀបចំរបាយការណ៍ វឌ្ឍនភាព, ទី២. រចនាសម្ព័ន្ធនៃរបាយការណ៍, ទី៣. វិធីសាស្ត្រនៃការតាមដានការអនុវត្តគោលនយោបាយ IDP, ទី៤. ការតាមដាន សមិទ្ធកម្ម, ទី៥. បញ្ហាប្រឈម និងហានិភ័យ និង ទី៦.សេចក្តីសន្និដ្ឋាន និងទិសដៅការងារបន្ត។

សរុបរួមមក កិច្ចប្រជុំខាងលើបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំ សម្របសម្រួលនិងដឹកនាំរៀបចំរបាយការណ៍វឌ្ឍនភាពបានល្អ និងគ្រប់ជ្រុងជ្រោយ ហើយដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ព្រមទាំងលទ្ធផលសម្រេចបាន និងការជំរុញអនុវត្តវិធានការនានា ខណៈពេលដែល កម្ពុជាបាននិងកំពុងជួបប្រទះនឹងការរីករាលដាលនៃជំងឺCOVID-១៩ និងបញ្ហាប្រឈមជាច្រើននាពេលនោះ។ ជាមួយគ្នានេះ តាមរយៈ វឌ្ឍនភាពដែលសម្រេចបាន ក៏បានបង្ហាញផងដែរថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេស អនុវិស័យកម្មន្តសាល។ អង្គប្រជុំក៏បានចែករំលែកនូវព័ត៌មាន ធាតុចូល និងផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងការត្រៀមគិតគូរ សម្រាប់ ការរៀបចំឯកសារគោលនយោបាយឧស្សាហកម្មកម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm