អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ សង្ឃឹមថា ទំនាក់ទំនងជាមួយប្រទេសស៊ីរី កាន់តែប្រសើរ

2025/01/10 06:24:53 pm        85

អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានសម្តែងក្តីសង្ឃឹម កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាចំពោះ «ទំនាក់ទំនងល្អ» ជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី ខណៈលោកបានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងធ្វើឡើងដោយក្រុមស៊ើបអង្កេតរបស់លោក ដែលត្រូវបានរារាំងដោយប្រធានាធិបតី បណ្តេញចេញពីតំណែង លោក Bashar al-Assad កាលពី១៣ឆ្នាំកន្លងទៅនេះ។

លោក Hanny Megally មកពីគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើប្រទេសស៊ីរី (COI) បាននិយាយដោយសុទិដ្ឋិនិយមថា «យើង មានអ្នកចូលរួមក្នុងកិច្ចពិភាក្សា ដែលយើងអាចធ្វើការជាមួយ» «វាគឺជាការភ្ញាក់ផ្អើលខ្លាំង ដែលយើងស្ថិតនៅក្នុងទីក្រុងដាម៉ាស»។

លោកបាននិយាយទៅកាន់សារព័ត៌មាន AFP ថា «យើងសង្ឃឹមថា នឹងអាចមានទំនាក់ទំនងល្អជាមួយអាជ្ញាធររបស់ប្រទេសស៊ីរីនៅពេលនេះ»។ លោក Megally និយាយថា គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើប្រទេសស៊ីរី (COI) បាននឹងកំពុងប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងប្រទេសស៊ីរីចាប់តាំងពីដើមដំបូងនៃសង្គ្រាមស៊ីវិល បង្កឡើងដោយការបង្ក្រាបរបស់រដ្ឋាភិបាល លោក Assad លើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១។

លោក Assad ពុំដែលផ្តល់ការអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតចូលទៅក្នុងប្រទេសស៊ីរីឡើយ ប៉ុន្តែអាជ្ញាធរថ្មី បានធ្វើភ្លាមៗ។

កាលពីពេលមុន គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើប្រទេសស៊ីរី (COI) បានធ្វើការស៊ើបអង្កេតពីចម្ងាយ។ ដោយផ្អែកលើបទសម្ភាសន៍ជាមួយមនុស្សរាប់ពាន់នាក់ និងឯកសារឯកសារនានា គណៈកម្មការ បានចងក្រងបញ្ជីឈ្មោះអ្នកប្រព្រឹត្តដែលសង្ស័យចំនួន៤.០០០នាក់ នៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ លោក Megally បាននិយាយថា លោក បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឃុំឃាំងដ៏ល្បីអាសោចជាច្រើនកន្លែង និងទីតាំងផ្នូរធំៗនៅជុំវិញទីក្រុងដាម៉ាស និងបានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ និងការបរទេស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm