តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា បានច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ ដើម្បីឲ្យបញ្ឈប់ការកំណត់ទោសរបស់លោក នៅតុលាការរដ្ឋញូវយ៉ក សម្រាប់ការដាក់ទោសប្រធានាធិបតីជាប់ឆ្នោត លើបទចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលផ្តើមចេញពីការបង់ប្រាក់ឱ្យតារាភាពយន្តអាសអាភាសម្នាក់។

តុលាការ បានបដិសេធបំណងនាទីចុងក្រោយរបស់លោក Trump ក្នុងការរារាំងការកំណត់ទោសរបស់លោក ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ វេលាម៉ោង៩:៣០ព្រឹក ម៉ោងក្នុងស្រុក នៅក្នុងតុលាការរដ្ឋញូវយ៉ក ក្នុងតំបន់ Manhattan ។
លោក Trump បានស្វែងរកការបន្ធូរបន្ថយពីចៅក្រម ខណៈលោកបានស្វះស្វែងប្តឹងឧទ្ធរណ៍នៅតុលាការរដ្ឋ ដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធអភ័យឯកសិទ្ធិប្រធានាធិបតី ក្រោយការចេញសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែកក្កដា ដែលបានផ្តល់អភ័យឯកសិទ្ធិដ៏ទូលំទូលាយដល់អតីតប្រធានាធិបតី ពីការប្តឹងផ្តល់ផ្នែកព្រហ្មទណ្ឌសម្រាប់តួនាទីផ្លូវការរបស់ខ្លួន។
ចៅក្រមមានចំណាត់ការ បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកំណត់ទោសរបស់លោកត្រាំ។
ក្រុមរដ្ឋអាជ្ញា តំបន់ Manhattan បានដាក់ឯកសារទៅកាន់តុលាការកំពូលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយប្រឆាំងទទៅនឹងបំណងរបស់លោក Trump សម្រាប់ការនៅក្នុងតំណែង។
ចៅក្រមជម្រះក្តី ក្នុងសំណុំរឿងរបស់លោក Trump លោក Juan Merchan បាននិយាយកាលពីសប្តាហ៍មុនថា លោកពុំមានទំនោរក្នុងការកំណត់ទោសប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ ឱ្យជាប់ពន្ធនាគារនោះទេ ហើយទំនងជានឹងផ្តល់ឱ្យលោកនូវការដោះលែងដោយគ្មានលក្ខខណ្ឌ។