រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល យកចិត្តទុកដាក់លើការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

2025/01/10 06:33:17 pm        189

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល បន្តយកចិត្តទុកដាក់ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រ ចាំបាច់នានា ដល់អង្គភាពប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ថ្ងៃទី៩ មករា ម្សិលមិញនេះ ក្នុងនោះពាក់ព័ន្ធការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើដល់រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក និងមន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបាន រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្ត និង ផ្តល់ការគាំទ្រដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ក្រុង-ស្រុក និងយន្តការច្រកចេញ-ចូលតែមួយរបស់ឃុំ-សង្កាត់។

ក្រៅពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមឱ្យបន្តផ្តោតការយកចិត្តទុកដាក់បន្ថែម ដើម្បីធានាការផ្តល់សេវាជូនប្រជាពល- រដ្ឋកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យ ព្រមទាំងត្រៀមរៀបចំខ្លួន និងចាប់ផ្តើមគិតគូរអំពីការពង្រីកការផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមទិសដៅដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល និងសមស្របតាមការរីកចម្រើនរបស់ សង្គមជាតិ, ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចំណេញពេល និងថវិកា ព្រមទាំងកាត់បន្ថយនូវបែបបទស្មុគស្មាញ ដែលមិនចាំបាច់ ។

ចំណែកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ស្នើសុំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្ត ទុកដាក់លើកិច្ចការមួយចំនួនមាន៖ ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រចាំបាច់នានា ដល់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព និងការ ទទួលខុសត្រូវខ្ពស់។ រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងអនុវត្តថវិកាកម្មវិធី ដើម្បីធានាថា កម្មវិធី និងផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់រដ្ឋបាលតាមថ្នាក់នីមួយៗ។ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ, ការធ្វើបណ្ណកម្មសិទ្ធ និងការពង្រឹងប្រសិទ្ធភាពក្នុងការ គ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបានល្អ។ លើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ- ភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm