អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ»

2021/11/05 08:45:02 pm        79

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ» ។

វីដេអូនេះ បានរំលេចឱ្យឃើញនូវជោគជ័យដ៏ធំធេងនៃនយោបាយវ៉ាក់សាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេតេជោ បានប្រកាសបើកប្រទេសជាតិរបស់ខ្លួនឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់នូវការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងដែលកើតមាននៅក្នុងដំណាក់កាលទាំង៤ នៃការរាតត្បាតនៃជម្ងឺដ៍កាចសាហាវឥតស្រមោលនេះទាំងប្រភេទចាស់និងប្រភេទថ្មី។

កត្ដាដ៍សំខាន់បំផុតរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺនេះបានល្អប្រសើរនោះ គឺជោគជ័យលើសមរភូមិវ៉ាក់សាំងដែលរហូតមកត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១នេះ គឺមានប្រជាជន ៨៥.៦៨%នៃចំនួនប្រជាជន១៦នាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍យ៉ាងរឹងមាំនៅទូទាំងប្រទេស។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ដល់ប្រជាជនរបស់ខ្លួនបានច្រើនជាងគេបំផុតនៅក្នុងពិភពលោកដោយសារជំនួយពីបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍ ជាពិសេសគឺប្រទេសចិន។ ប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រែប្រួលដោយនឹកស្មានមិនដល់ ដោយសារតែព្រះរាជាណាចក្រកម្ពុជាមានអត្រាចាក់វ៉ាក់សាំងច្រើនជាងបណ្ដាប្រទេសអ្នកមានមួយចំនួនទៅទៀត រាប់ទាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសផង»។

ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឲ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាអាចចាប់ផ្តើមដំណើរការឡើងវិញបានក្នុងទម្រង់នៃជីវភាពប្រក្រតីបែបថ្មីក្នុងបរិការនៃជំងឺកូវីដ- ១៩។

កម្ពុជា ត្រូវបានគេកោតសរសើរអំពីការឆ្លើយតបយ៉ាងលឿនរហ័សចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវឥតស្រមោលប្រចាំសតវត្សរ៍ទី២១ នេះ។ ម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត។ ជាក់ស្តែងយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្ហាញថា តួលេខអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ភាគច្រើនគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាននិងកំពុងជួយកម្ពុជាក្នុងកាម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លារបើកដំណើការសង្គម និងសេដ្ឋកិច្ចឡើងវិញ ជាពិសេសការឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យបានឆាប់រហ័សជាង និងសុវត្ថិភាពប្រកបដោយភាពរឹងមាំ និងការជឿជាក់ ជាងបណ្តាប្រទេសផ្សេងៗជាច្រើន ពោលគឺកម្ពុជាបាននិងកំពុងចាកចេញពីជម្ងឺរាតត្បាតដោយភាពជឿជាក់ និងរឹងមាំ។

ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញប្រទេសរបស់ខ្លួនឈរនៅលើកំពូលតារាងក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យក្នុងការការពារអាយុជីវិតពលរដ្ឋរបស់ខ្លួនចេញពីជំងឺឆ្លងសាកលដ៏កាចសាហាវប្រចាំសតវត្សរ៍។ នេះជាកិត្តិយស ដ៏ធំធេងសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល។ ការបើកប្រទេសឡើងវិញនេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំថា សង្គមនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព៕

សូមទស្សនាវីដេអូ៖


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm