ប្រធានាធិបតីប្រទេសរ៉្វាន់ដា ស្តីបន្ទោសប្រទេសកុងហ្គោ លើការចរចាសន្តិភាពដែលបរាជ័យ

2025/01/10 07:33:36 pm        62

ប្រធានាធិបតីប្រទេសរ៉្វាន់ដា លោកផូល ខាហ្កាម៉េ(Paul Kagame) កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា បានចោទប្រកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថា បានបង្អាក់កិច្ចប្រជុំ ដែលបានគ្រោងធ្វើនៅខែក្នុងធ្នូ នៅទីក្រុងឡោនដា(Luanda) ប្រទេសអង់ហ្គោឡា ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា នៅភាគខាងកើតប្រទេសកុងហ្គោ។

ជំនួបរវាង លោក ខាហ្កាម៉េ(Kagame) និងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi ត្រូវបានកំណត់ពេលនៅថ្ងៃទី ១៥ ខែធ្នូ បន្ទាប់ពីមានការចរចាជាច្រើនខែ។ លោក Kagame បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប្រទេសកុងហ្គោ បានបដិសេធម្តងហើយម្តងទៀតនូវជំហរដែលបានព្រមព្រៀងគ្នា។

លោក Kagame និយាយថា «ក្រុមរដ្ឋមន្ត្រីជួបគ្នា ពួកគេពិភាក្សាគ្នា ហើយនៅពេលដែលពួកគេជិតឈានដល់ចំណុចសំខាន់អ្វីមួយ រដ្ឋមន្ត្រីរបស់ប្រទេសកុងហ្គោ ចេញទៅខាងក្រៅ និយាយទូរស័ព្ទ ហើយត្រឡប់ចូលមកវិញ និយាយថា «NO»។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថានឹងមានលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការបះបោររបស់ក្រុម M23 រយៈពេលជិតបីឆ្នាំនៅភាគខាងកើតប្រទេសកុងហ្គោ។

លោក Kagame និយាយថា លោកគាំទ្រការបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានទទូចថា ពួកគេត្រូវតែដោះស្រាយបញ្ហាក្រុមឧទ្ទាមប្រឆាំង ដែលមានមូលដ្ឋាននៅប្រទេសកុងហ្គោ។

ប្រទេសកុងហ្គោ កាលពីពេលមុន បានច្រានចោលការចរចាដោយផ្ទាល់ជាមួយក្រុមឧទ្ទាម M23 ដែលខ្លួនចាត់ថ្នាក់ជាក្រុមភេរវករ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm